ព័ត៌មានជាតិ
សភាកម្ពុជាចុះ MoU ជាមួយសភាម៉ារ៉ុក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា
សភាកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភាឱ្យកាន់តែស៊ីជម្រៅជាមួយសភាម៉ារ៉ុក តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលMoUនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅឯក្រៅមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU) ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងរវាងលោក អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភាកម្ពុជា និងលោក ស៊ីឌី ម៉ូហាម៉េដ អ៊ូល អេរ៉ាស៊ីដ (Sidi Mohamed OULD ERRACHID) ប្រធានព្រឹទ្ធសភាម៉ារ៉ុក។
ក្រៅពីជួបពិភាក្សាការងារទ្វេភាគី និងចុះ MoU ជាមួយសភាម៉ារ៉ុក ប្រតិភូសភាកម្ពុជាតាមរយៈលោកបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១នៃរដ្ឋសភា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងវេទិកានេះ លោក សម តារា បានឡើងថ្លែងបទអន្តរាគមន៍ និងពិភាក្សាលើសេចក្តីសម្រេចស្តីពី «ការកសាងសេដ្ឋកិច្ចពិភពលោកប្រកបដោយយុត្តិធម៌ និងចីរភាព» ដោយផ្តោតលើតួនាទីសភាក្នុងការប្រយុទ្ធប្រឆាំងនឹងការគាំពារនិយម ការកាត់បន្ថយពន្ធគយ និងការការពារការគេចពន្ធសាជីវកម្ម ដែលដឹកនាំដោយសភាអារ៉ាប់រួម។ បន្ថែមពីនេះ នៅរសៀលថ្ងៃដដែល លោក សម តារា ក៏បានអញ្ជើញចូលរួមក្នុងវេទិកាសមាជិកសភាវ័យក្មេងនៃ IPU ដឹកនាំដោយសភាហ្សកដង់ផងដែរ។

វេទិកានេះ បានពិភាក្សាលើការធ្វើបច្ចុប្បន្នភាព និងលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងសភា ព្រមទាំងប្រមូលធាតុចូល និងទស្សនៈរបស់យុវជន ដើម្បីបញ្ចូលទៅក្នុងប្រធានបទស្នូលនៃមហាសន្និបាតលើកទី១៥២ ឱ្យកាន់តែមានសុពលភាព និងបរិយាបន្ន៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


