ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ នឹងប្ដឹងទារសំណងខូចខាតទីតាំងប្រវត្តិសាស្ត្រ ដោយសារការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល
អភិបាលខេត្ត Isfahan លោក Mehdi Jamali Nejad កាលពីថ្ងៃទី១៩មេសា បាននិយាយថា ក្រុមអ្នកជំនាញផ្នែកច្បាប់នឹងដាក់ពាក្យបណ្តឹងទៅអង្គការអន្តរជាតិ ពាក់ព័ន្ធការខូចខាតយ៉ាងដំណំលើទីតាំងប្រវត្តិសាស្ត្រជាច្រើន ក្នុងអំឡងពេលវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (IRNA)។

ថ្លែងក្នុងឱកាសនៃ «ទិវាអន្តរជាតិសម្រាប់បូជនីយដ្ឋាន និងរមណីយដ្ឋាន» លោក Mehdi Jamali Nejad បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការអភិរក្សអគារប្រវត្តិសាស្ត្រ និងទីតាំងបុរាណ។
លោក លើកឡើងថា «បេតិកភណ្ឌវប្បធម៌គឺជាសសរស្តម្ភនៃអនាគតប្រកបដោយចីរភាព។ ជាអកុសល ក្នុងអំឡុងពេលសង្គ្រាម និងការវាយប្រហាររបស់សត្រូវលើទីក្រុងប្រវត្តិសាស្ត្រនេះ ចំណុចប្រមាណ ២០៣ន្លែង នៅក្នុងផ្សារ Grand Bazaar និងវិមានប្រវត្តិសាស្ត្រចំនួន ២៨ ត្រូវបានខូចខាត ដែលសុទ្ធតែត្រូវការការជួសជុលឡើងវិញទាំងអស់»។
លោកបានបន្ថែមថា «យើងបានចាប់ផ្តើមដំណើរការជួសជុលឡើងវិញហើយ ហើយមានបំណងបញ្ចប់ការកសាងឡើងវិញនូវទីតាំងទាំងនេះក្នុងរយៈពេលពីរឆ្នាំដែលនៅសល់នៃរដ្ឋបាលបច្ចុប្បន្ន។ ក្រុមអ្នកច្បាប់មួយត្រូវបានតែងតាំង ហើយសំណុំរឿងមួយត្រូវបានរៀបចំសម្រាប់ពាក្យបណ្តឹង»។
អភិបាលខេត្តរូបនេះបានបញ្ចាក់ជាថ្មីថា បច្ចុប្បន្នក្រុមអ្នកជំនាញបានចំណាយពេលជាច្រើនថ្ងៃនៅ Isfahan ហើយបានចងក្រង និងដាក់ស្នើឯកសារចាំបាច់។ ចំណែកឯនីតិវិធីផ្លូវច្បាប់ទាំងនេះកំពុងដំណើរការទៅមុខ ហើយក៏សង្ឃឹមថានឹងសម្រេចបានលទ្ធផលអំណោយផលផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


