Connect with us

បច្ចេកវិទ្យា

ស្ថាប័នជំនាញ ហាមកុំឱ្យប្រាប់លេខ OTP ទៅអ្នកដទៃដាច់ខាត ទោះបីអះអាងថាជាបុគ្គលិកធនាគារក៏ដោយ

បានផុស

នៅ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ហាមកុំឱ្យប្រាប់លេខ OTP ទៅកាន់អ្នកដទៃដាច់ខាត ទោះបីជាគេអះអាងថាជាបុគ្គលិកធនាគារ ឬភ្នាក់ងារក្រុមហ៊ុនណាមួយក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ពាក្យថា OTP មកពីឃ្លាពេញជាភាសាអង់គ្លេសថា One-Time Password ដែលប្រែមកជាភាសាខ្មែរថា «លេខសម្ងាត់ប្រើតែម្តង»។ វាជាលេខកូដដែលប្រព័ន្ធបង្កើតឡើងដោយស្វ័យប្រវត្តិ ដើម្បីផ្ញើទៅកាន់ម្ចាស់គណនី សម្រាប់បញ្ជាក់អត្តសញ្ញាណក្នុងប្រតិបត្តិការណាមួយ។

១.លក្ខណៈពិសេសរបស់ OTP គឹ

– ប្រើបានតែម្ដង៖ រាល់លេខកូដដែលផ្ញើមក អាចប្រើបានតែម្ដងគត់សម្រាប់ប្រតិបត្តិការមួយ។

– មានកំណត់ពេល៖ មានសុពលភាពក្នុងរយៈពេលខ្លី (ប្រហែលពី ៣០ វិនាទី ទៅ ២ នាទី)។ បើហួសពេលនេះ លេខនោះនឹងមិនអាចប្រើបានទៀតទេ។

– សុវត្ថិភាពខ្ពស់៖ ទោះបីជាមានគេដឹងលេខសម្ងាត់ (Password) ដើមរបស់អ្នក ក៏គេមិនអាចចូលគណនីបានទេ បើគ្មានលេខ OTP នេះ។

២. តើយើងទទួលបាន OTP តាមណាខ្លះ? ជាទូទៅ លេខ OTP ត្រូវបានផ្ញើមកកាន់យើងតាមរយៈ៖

– សារ SMS៖ ផ្ញើចូលមកលេខទូរស័ព្ទដែលបានចុះឈ្មោះ។

– អ៊ីមែល (Email)៖ ផ្ញើចូលទៅកាន់ប្រអប់សារអ៊ីមែល។

– កម្មវិធីបង្កើតលេខកូដ (Authenticator Apps)៖ ដូចជា Google Authenticator ឬ Microsoft Authenticator ជាដើម។

៣. តើពេលណាខ្លះដែលយើងត្រូវការប្រើ OTP?

– នៅពេលប្តូរលេខសម្ងាត់ថ្មី។

– នៅពេលផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬកម្មវិធីធនាគារ (Mobile Banking)។

– នៅពេលចុះឈ្មោះបង្កើតគណនីថ្មី (Facebook, Telegram, Gmail…)

– នៅពេលធ្វើការទូទាត់ទំនិញតាមអនឡាញ។

ដូច្នេះ ដើម្បីរក្សាសុវត្ថិភាពឌីជីថល សូមកុំប្រាប់លេខ OTP ទៅកាន់អ្នកដទៃ ដាច់ខាត។ ប្រសិនបើអ្នកចែករំលែកលេខនេះ អ្នកដទៃអាចលួចយកប្រាក់ ឬគ្រប់គ្រងគណនីរបស់អ្នកបានយ៉ាងងាយស្រួល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម