ព័ត៌មានជាតិ
អ្នកនាំពាក្យ ថា គ្មានការប្រមូលលុយសម្រាប់រៀបចំសន្និបាតអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំទេ
ជម្រះមន្ទិលសង្ស័យជុំវិញព័ត៌មានថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ កំណត់ប្រមូលថវិកាពីថ្នាក់ដឹកនាំ និងមន្ត្រី ដើម្បីទុកចំណាយលើការរៀបចំសន្និបាតប្រចាំឆ្នាំ គឺមិនពិតឡើយ ដោយអ្នកនាំពាក្យ អះអាងថា អគ្គនាយកដ្ឋានមានកញ្ចប់ថវិកាគ្រប់គ្រាន់ហើយ។

តាមគម្រោង អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ គឺគ្រោងនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ នៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៥ ខាងមុខ។ តែ ថ្មីៗនេះក៏លេចចេញព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គមដែលថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រកាសប្រមូល និងកំណត់ចំនួនថវិកាវិភាគទានពីថ្នាក់ដឹកនាំ និងមន្ត្រី ដើម្បីទ្រទ្រង់លើចំណាយនៃការរៀបចំធ្វើសន្និបាតបូកសរុបផែនការការងារនេះទៅវិញ។

ក្រោយមានការផ្សាយព័ត៌មាននេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ថា ការចំណាយលើការរៀបចំសន្និបាត អគ្គនាយកដ្ឋាន មានកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់ចំណាយបានគ្រប់គ្រាន់ ដោយមិនតម្រូវ ឬកំណត់ជាគោលការណ៍ ដើម្បីប្រមូល ឬរៃអង្គាសថវិកាវិភាគទានណាមួយពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាននោះទេ។
ប៉ុន្តែផ្ទុយទៅវិញ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលមានឧត្តមសេនីយ៍ឯក ហោ សំអាត ជាអគ្គនាយក តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីខ្លួន តាមរយៈការកំណត់ជាគោលការណ៍លើកទឹកចិត្ត និងផ្តល់ថវិកាសប្បុរសធម៌ជូនដល់មន្ត្រីគ្រប់រូប ប្រកបដោយមនោសញ្ចេតនា ដូចជា ការចូលរួមចំណងដៃអាពាហ៍ពិពាហ៍ ការសម្រាលកូន ពិធីបុណ្យសព ចំណាយព្យាបាលជំងឺ និងការចំណាយលើកម្មវិធីកម្សាន្តសប្បាយនានាជាដើម។ នេះជាការអះអាងរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តាមរយៈសេចក្ដីបញ្ជាក់ព័ត៌មាន នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងន័យនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានសម្ដែងការហួសចិត្តចំពោះករណីខាងលើជាខ្លាំង ហើយក៏រីករាយចំពោះការលើកឡើងនូវមតិយោបល់ប្រកបដោយសុភវិនិច្ឆ័យខ្ពស់មកលើភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមិនជឿលើការលើកឡើងដោយមិនសមហេតុផលនោះឡើយ៕

-
សន្តិសុខសង្គម៩ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២១ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន