សេដ្ឋកិច្ច
តម្លៃទឹកឃ្ញុំមានការធ្លាក់ជាងឆ្នាំមុន ខណៈទិន្នផលទឹកឃ្មុំចិញ្ចឹមឆ្នាំនេះមានការធ្លាក់បន្តិច
កសិករចិញ្ចឹមឃ្មុំនៅខេត្តត្បូងឃ្មុំបានថ្លែងប្រាប់កម្ពុជាថ្មីថា ទិន្នផលទឹកឃ្មុំចិញ្ចឹមរបស់កសិករមានការធ្លាក់ចុះបន្តិច ខណៈតម្លៃទឹកឃ្មុំក៏ធ្លាក់ចុះជាងឆ្នាំមុនៗបន្តិចផងដែរ។

លោក ហ៊ន់ សៀងហៃ ជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរ ស្ថិតនៅតាមចម្ការកៅស៊ូ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ឆ្នាំនេះ ទិន្នផលទឹកឃ្មុំហាក់ប្រមូលផលបានតិចជាងឆ្នាំមុនៗ ចំណែកតម្លៃវិញក៏រៀងធ្លាក់ថ្លៃជាងមុនផងដែរ។

លោកសៀងហៃគូសបញ្ជាក់ទៀតថា មូលហេតុដែលទឹកឃ្មុំឆ្នាំនេះប្រមូលផលបានតិចដោយសារតែបញ្ហាអាកាសធាតុក្ដៅខ្លាំង និងដោយសារតែការចិញ្ចឹមរបស់លោកត្រូវជួបប្រទះនឹងបញ្ហាថ្នាំបាញ់សម្លាប់សត្វល្អិតពីម្ចាស់ចម្ការកៅស៊ូ និងចម្ការមៀនធ្វើឱ្យមេឃ្មុំងាប់ច្រើន ទើបនាំឱ្យទិន្នផលទឹកឃ្មុំមានការធ្លាក់ចុះបែបនេះ។
យ៉ាងណាមិញ ចំពោះតម្លៃវិញ លោកបានឱ្យដឹងដែរថា ទឹកឃ្មុំ១លីត្រ បច្ចុប្បន្នអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ៥ម៉ឺនរៀល ទៅ ៦ម៉ឺនរៀល តែប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុនៗ ទឹកឃ្មុំអាចលក់បានចន្លោះពី ៧ម៉ឺនរៀល ទៅដល់ ៨ម៉ឺនរៀល ក្នុង១លីត្រ ដែលកាលនោះពុំសូវមានអ្នកចិញ្ចឹមឃ្មុំច្រើនដូចសព្វថ្ងៃនោះឡើយ។


កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែររបស់លោក ហ៊ន់ សៀងហៃ បច្ចុប្បន្នមានធុងចិញ្ចឹមឃ្មុំ ប្រមាណជាង៣០០ធុង សម្រាប់ធ្វើជាជម្រកសត្វឃ្មុំ និងផលិតទឹកឃ្មុំសម្រាប់ផ្គត់ផ្គង់ទីផ្សារបានចន្លោះពី ៥០០០លីត្រ ទៅ៦០០០លីត្រ ក្នុងមួយខែ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


