Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវ​ កំពុង​ជ្រើសរើសបេក្ខភាពភូមិទេសចរណ៍ឆ្នើម ដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិ

បានផុស

នៅ

ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោក ងិន ងិនដា អភិបាលរងខេត្ត តំណាងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាសំខាន់មួយ ស្តីពីការជ្រើសរើសបេក្ខភាពភូមិទេសចរណ៍ឆ្នើមក្នុងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ មានគោលបំណងជ្រើសរើសភូមិដែលមានសក្តានុពល និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមក្នុងការប្រកួតប្រជែង “ភូមិទេសចរណ៍ឆ្នើម” (Best Tourism Villages) ដែលរៀបចំឡើងដោយអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) នាពេលខាងមុខ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីមន្ត្រីរាជការចំណុះរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីអភិបាលរងក្រុង-ស្រុក ព្រមទាំងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរសាខាជំនាញជុំវិញខេត្តយ៉ាងសកម្មផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំតូចរដ្ឋបាលខេត្តតាកែវ ដោយផ្តោតលើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងវាយតម្លៃលើសក្តានុពលភូមិទេសចរណ៍នានា ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍មូលដ្ឋាន និងជំរុញឱ្យភូមិដែលត្រូវបានជ្រើសរើសអាចប្រកួតប្រជែងបានល្អលើឆាកអន្តរជាតិ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម