Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាក្រុង ដាក់​កំហុស​​ទាំងអាមេរិកនិង​អ៊ីរ៉ង់ លើ​ការ​បិទ-បើក​​​​ច្រក​ Hormuz

បានផុស

នៅ

ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ (Emmanuel Macron) បាន​រិះគន់​​ទង្វើ​​​ភាគីពីរ​ធំ​ៗ ​ដែល​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​កើន​ឡើង​ថ្មីៗ​ក្នុង​ឈូង​សមុទ្រ​ពែរ្ស ដោយលើក​ឡើង​ថា វាជា​ការ​សម្រេចចិត្តរបស់​សហរដ្ឋអាមេរិកក្នុង​ការរក្សា​ការ​បិទ​ផ្លូវទឹក ​ហើយ​​​អ៊ីរ៉ង់​អនុវត្ត​​បញ្ច្រាស​​គោលនយោបាយ​នៃ​​​សេរី​ភាព​​ក្នុង​ច្រក​សមុទ្រ Hormuz ​ជា​បន្តបន្ទាប់គឺជាកំហុស​មួយ​​របស់​ភាគីទាំងពីរយ៉ាង​ច្បាស់​។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​សារព័ត៌មានតួកគី Anadolu ផ្សាយ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ ។

ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុង​សន្និសីទ​សារព័ត៌​មាន​នៅទីក្រុង Gdansk ប្រទេសប៉ូឡូញ ​ជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk, លោក ម៉ាក្រុង​ បាន​សម្តែង​ការព្រួយបារម្ភ​ពីស្ថានភាព​ច្រក​សមុទ្រ​ដ៏ផុយស្រួយ បន្ទាប់​ពីមាន​ព័ត៌មាន​ថា សហរដ្ឋ​អាមេរិក​​នឹងបន្តបិទផ្លូវនាវា​ដែល​មានទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ ទោះបី​ជាមានការបើក​ផ្លូវ​ការ​ទូតរយៈពេលខ្លី​កាលពីថ្ងៃសុក្រសប្តាហ៍​មុនក៏ដោយ។

លោក ម៉ាក្រុង​ លើក​ឡើង​ថា៖ «បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​របស់សហរដ្ឋអាមេរិក​ក្នុងការរក្សាការបិទផ្លូវទឹក​ ជា​ពិសេស​លើ​​គោលដៅ​​ច្រក​ Hormuz វា​ប៉ះពាល់ដល់អ្នក​ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់​​ហើយ​អាជ្ញាធរ​អ៊ីរ៉ង់​ផ្លាស់ប្តូរជំហរ​ដំបូង​របស់​ពួកគេ [បើក​ច្រក Hormuz នៅ​​ថ្ងៃទី​១៧​ ខែមេសា]។ ខ្ញុំជឿថានេះ​ជា​កំហុសមួយ​​របស់​ភាគីទាំងពីរ»។

លោក ម៉ាក្រុង​ សង្កត់ធ្ងន់ថា៖ « សហគមន៍អន្តរជាតិ​ត្រូវ​តែ​ត្រឡប់​​ទៅរកការ​សម្រេចចិត្ត​នៅ​ថ្ងៃសុក្រវិញ។ អ្វីៗគ្រប់យ៉ាងត្រូវតែដោះ​ស្រាយតាម​រយៈ​ការទូត។ មនុស្ស​គ្រប់គ្នាត្រូវតែត្រឡប់​ទៅរកភាពស្ងប់ស្ងាត់វិញ»។

លោក ក៏​អំពាវនាវឱ្យមានសន្តិភាព​យូរ​អង្វែង ​តាមរយៈការចរចា​លើ​បញ្ហា​នុយក្លេអ៊ែរនិងមីស៊ីលផ្លោង ជាជាង​វត្ត​​​មាន​នៃសម្ពាធយោធា​បច្ចុប្បន្ន​។

លោក ម៉ាក្រុង បាន​ជំរុញឱ្យ​មាន​ការ​តស៊ូមតិ​ជំនួសវិញ​សម្រាប់​បេស​ក​កម្មការពារ ផល​ប្រយោជន៍អន្តរជាតិ ដើម្បី​ធានានូវការបើកច្រក​នេះ​​ឡើង​វិញ ដោយគ្មាន​លក្ខខណ្ឌសម្រាប់សន្តិសុខថាមពលសកល​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម