សេចក្ដីជូនដំណឹង
ត្រៀមខ្លួនសម្រាប់រដូវវស្សា៖ អ្នកជំនាញក្រើនរំលឹកឱ្យម្ចាស់រថយន្តត្រួតពិនិត្យ “សំបកកង់” ដើម្បីចៀសវាងគ្រោះថ្នាក់ដោយយថាហេតុ
(ភ្នំពេញ)៖ នៅពេលដែលរដូវវស្សាកាន់តែកៀកជិតចូលមកដល់ បញ្ហាសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ បានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទ។ យោងតាមស្ថិតិ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនក្នុងរដូវភ្លៀង កើតឡើងដោយសារតែ “សំបកកង់រថយន្ត” ដែលអស់គុណភាព នាំឱ្យរថយន្តបាត់បង់ម្ចាស់ការលើផ្លូវរអិល។

អ្នកជំនាញមកពីក្រុមហ៊ុនសំបកកង់ ROVELO បានលើកឡើងថា៖ «ការបើកបរក្នុងរដូវភ្លៀង គឺមានហានិភ័យខ្ពស់ជាងពេលធម្មតាដល់ទៅ ២ ដង បើសំបកកង់អស់ក្រឡា ឬសាច់កង់រឹង ព្រោះវាបង្កឱ្យមានបាតុភូតអណ្តែតលើទឹក (Hydroplaning)។ ការត្រួតពិនិត្យ និងផ្លាស់ប្តូរសំបកកង់ឱ្យបានត្រឹមត្រូវ គឺជាការវិនិយោគលើសុវត្ថិភាពដែលមិនអាចមើលរំលងបាន»។
ដើម្បីឆ្លើយតបនឹងតម្រូវការនេះសំបកកង់ ROVELO ដែលជាផលិតផលឈានមុខគេ បាននាំមកនូវបច្ចេកវិទ្យាសំបកកង់កម្រិតពិភពលោក ដែលត្រូវបានឌីហ្សាញឡើងយ៉ាងពិសេសសម្រាប់ស្ថានភាពផ្លូវ និងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា៖
- សមត្ថភាពតោងជាប់ផ្លូវសើម៖ រចនាសម្ព័ន្ធក្រឡាសំបកកង់ ROVELO ជួយបង្ហូរទឹកចេញបានយ៉ាងលឿន ការពារការរអិល និងបង្កើនប្រសិទ្ធភាពហ្វ្រាំងបានយ៉ាងល្អបំផុត។
- ភាពធន់ និងសន្សំសំចៃ៖ ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំង ដើម្បីធានាបាននូវអាយុកាលប្រើប្រាស់បានយូរ មានសុវត្ថិភាពនិងផាសុកភាពខ្ពស់គ្រប់ការធ្វើដំណើរ។
- មោទកភាពផលិតផលកម្ពុជា៖ សំបកកង់ ROVELO មិនត្រឹមតែផ្តល់នូវគុណភាពស្តង់ដារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផលិតផលដែលផលិតដោយរោងចក្រខ្មែរផ្ទាល់នៅក្នុងទឹកដីខេត្តស្វាយរៀង។

ជាមួយនឹងយុទ្ធនាការ “សុវត្ថិភាពមុនរដូវភ្លៀង” ROVELO ក៏បាននឹងកំពុងពង្រីកបណ្តាញចែកចាយនៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់រថយន្តក្នុងការស្វែងរកផលិតផលដែលមានគុណភាព និងតម្លៃសមរម្យបំផុត។
សូមគិតគូរពីសុវត្ថិភាពជាចម្បង និងត្រៀមខ្លួនជាស្រេចមុនពេលរដូវភ្លៀងចូលមកដល់។ ប្តូរមកប្រើ ROVELO ថ្ងៃនេះ ដើម្បីភាពជឿជាក់រាល់គ្រប់ការធ្វើដំណើរ។
មោទកភាពផលិតផលកម្ពុជា ស្តង់ដារកម្រិតពិភពលោក!
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
- ទូរស័ព្ទ៖ 011 551 11
- ហ្វេសប៊ុក៖ Rovelo Cambodia


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


