ព័ត៌មានអន្ដរជាតិ
ការស្លាប់ភ្នាក់ងារស៊ើបការណ៍ CIA ២រូបរបស់អាមេរិកនៅម៉ិកស៊ិក ធ្វើឲ្យជម្លោះកាន់តែក្តៅ
ការស្លាប់របស់មន្ត្រីអាមេរិកបន្ទាប់ពីប្រតិបត្តិការរុះរើមន្ទីរពិសោធន៍គ្រឿងញៀនមួយនៅភាគខាងជើងប្រទេសម៉ិកស៊ិកកំពុងធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើង រវាងម៉ិកស៊ិកនិងទីក្រុងវ៉ាស៊ីនតោន ខណៈដែលប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum អះអាងថា រដ្ឋាភិបាលរបស់លោកស្រី មិនបានដឹងអំពីការចូលរួមរបស់ពួកគេនោះទេ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន bloomberg. ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២២មេសា លោកស្រី Sheinbaum បាននិយាយថា «មន្រ្តីម៉ិកស៊ិកដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះ មិនបានប្រាប់អំពីវត្តមានរបស់ជនបរទេសនោះទេ ដែលលោកស្រី បានពិពណ៌នាថា នេះជាការរំលោភលើពិធីសារសន្តិសុខយ៉ាងច្បាស់ ហើយជាអ្វីមួយដែលប្រជាជនម៉ិកស៊ិក មិនគួរមើលស្រាលឡើយ»។
លោកស្រី Leavitt បានសង្កត់ធ្ងន់បន្ថែមទៀតថា «ខ្ញុំគិតថាប្រធានាធិបតី ដូណាល់ ត្រាំ ក៏យល់ស្របដែរថា ការអាណិតអាសូរបន្តិចបន្តួចពីលោកស្រី Sheinbaum គឺមានតម្លៃណាស់សម្រាប់ជនជាតិអាមេរិកពីរនាក់ដែលបានស្លាប់ ដោយពិចារណាលើអ្វីៗទាំងអស់ដែលយើងកំពុងធ្វើ ដើម្បីបញ្ឈប់ការរីករាលដាលនៃគ្រឿងញៀនពីម៉ិកស៊ិកដល់សហរដ្ឋអាមេរិក។ រដ្ឋបាលលោកត្រាំ ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពីប្រទេសម៉ិកស៊ិកដែរ»។
នៅថ្ងៃដដែលនោះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានបដិសេធការអត្ថាធិប្បាយរបស់ប្រធានាធិបតី ម៉ិកស៊ិក លោកស្រី Sheinbaum ដោយលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការដោះស្រាយជាមួយក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសម៉ិកស៊ិក មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ប្រជាជនរបស់លោកស្រីផ្ទាល់ផងដែរ។
សូមបញ្ចាក់ថា ជនជាតិអាមេរិកពីរនាក់ដែលធ្វើការឲ្យ CIA បានស្លាប់កាលពីចុងសប្តាហ៍មុន រួមជាមួយមន្ត្រីម៉ិកស៊ិកពីរនាក់ ដោយសារតែរថយន្តរបស់ពួកគេបានរអិលចេញពីផ្លូវភ្នំមួយនៅភាគខាងជើងរដ្ឋ Chihuahua ភាគខាងត្បូងនៃរដ្ឋតិចសាស។ ការស្លាប់របស់ពួកគេបានបង្ហាញពីតួនាទីដ៏ចម្រូងចម្រាសរបស់ភ្នាក់ងារអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនដែលធ្វើឡើងដោយប្រទេសទាំងពីរ។ ជាពិសេសភាពតានតឹងថ្មីមួយដែល អាមេរិកទាមទារចម្លើយពីម៉ិកស៊ិក ជុំវិញការបាត់បង់ជីវិតភ្នាក់ងារ CIA៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


