កីឡា
កីឡាទ្រីយ៉ាត្លុងកម្ពុជា នេះជាលើកទី១ ចូលរួមការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី ថែមទាំងអាចដណ្ដើមមេដាយជូនជាតិទៀតផង
តំណាងសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នេះជាលើកទី១ ហើយដែលក្រុមកីឡារបស់ខ្លួនបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ ដែលកំពុងធ្វើឡើងនៅឯប្រទេសចិន និងជាមោទកភាពមួយដែលអាចស្វែងរកមេដាយប្រាក់ ១គ្រឿងជូនជាតិនៅពេលនេះ។

កីឡាការិនី ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានឲ្យដឹងថា ការចូលរួមកីឡាឆ្នេរខ្សាច់នេះគឺជាលើកទី១ ហើយសម្រាប់សហព័ន្ធរបស់លោក។ ក្នុងនាមសហព័ន្ធពិតជាសប្បាយរីករាយខ្លាំងដែលកីឡាការិនី ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានដណ្ដើមមេដាយប្រាក់ ១គ្រឿងជូនជាតិមាតុភូមិកាលពីព្រឹកមិញនេះ។ សមិទ្ធិផលនេះបានបង្ហាញពីការខំប្រឹងប្រែងរបស់ក្រុមកីឡាករ កីឡាការិនីទ្រីយ៉ាងត្លុងនាពេលកន្លងមក។
មេដាយប្រាក់ ១គ្រឿងនេះដែរជាមោទភាពមួយសម្រាប់ប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍កម្រិតអាស៊ីលើកទី៦ នេះ។ បណ្ដាថ្នាក់ដឹកនាំ និងអ្នកមជ្ឈដ្ឋានកីឡាមានគ្រូបង្វឹក កីឡាករ កីឡាការិនី រួមទាំងសាធារណៈជនដែលគាំទ្រវិស័យកីឡាបានស៊ែចែករំលែកច្រើនអំពីជ័យជម្នះរបស់កីឡាទ្រីយ៉ាត្លុងកម្ពុជានៅព្រឹកមិញនេះ។

កីឡាការិនី ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន
បញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ ឆ្នាំ២០២៦ នេះបានបើកដំណើរការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២២ ឧសភា ម្សិលមិញ។ កម្ពុជាបានឈ្នះមេដាយប្រាក់ ១គ្រឿងលើប្រភេទកីឡាទ្រីយ៉ាត្លុងដោយកីឡាការិនី ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន បន្ទាប់ពីធ្វើបានក្នុងរយៈពេល ៣២.០០ នាទីនៅពីក្រោយកីឡាការិនីចិន ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ធ្វើបានរយៈពេល ៣១.៣៤នាទី។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ ឆ្នាំ២០២៦ នេះកម្ពុជាបញ្ជូនតែ ៤ប្រភេទកីឡា និងមានអត្តពលិកតែជាង ២០នាក់ប៉ុណ្ណោះ។ ក្នុង ៤ប្រភេទគីឡានោះរួមមានកីឡាជឺជីតស៊ូ ទ្រីយ៉ាត្លុង បាល់ទាត់លើតុ និងចំបាប់។ កម្ពុជាឈ្នះបានមេដាយ ១គ្រឿងហើយក្នុងព្រឹត្តិកាណ៍កម្រិតអាស៊ីនេះ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


