ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសបន្តបទឈប់បាញ់ អ៊ីស្រាអែល-លីបង់ ៣សប្តាហ៍ទៀត
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការបន្តបទឈប់បាញ់រយៈពេល៣សប្តាហ៍ទៀត រវាងប្រទេសអ៊ីស្រាអែលនិងក្រុមហេសបូឡា នៃប្រទេសលីបង់។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមន្ត្រីអ៊ីស្រាអែលនិងលីបង់ ជួបចរចាគ្នានៅការិយាល័យពងក្រពើ សហរដ្ឋអាមេរិក និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC។
បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមេសាឆ្នាំ២០២៦ ប្រមុខសេតវិមានសរសេរថា៖ «កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ! សហរដ្ឋអាមេរិកនឹងធ្វើការជាមួយលីបង់ ដើម្បីជួយប្រទេសនេះការពារខ្លួនពីក្រុមហេសបូឡា។ បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវពន្យារពេល បីសប្តាហ៍បន្ថែមទៀត»។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលព្រមានថា ខ្លួនរក្សាសិទ្ធិក្នុងការវាយប្រហារវិញភ្លាមៗ ប្រសិនបើក្រុមហេសបូឡា រំលោភបទឈប់បាញ់ ឬព្យាយាមដឹកជញ្ជូនសព្វាវុធ។

សូមជម្រាបថា នេះគឺជាការបន្តពីបទឈប់បាញ់ដំបូងរយៈពេល១០ថ្ងៃ ដែលចាប់ផ្ដើមកាលពីថ្ងៃទី ១៦ ខែមេសា ខណៈលោក ត្រាំ បង្ហាញក្ដីសង្ឃឹមថា បទឈប់បាញ់នេះ គឺជា «ជំហានដ៏សំខាន់» ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពកាន់តែធំជាមួយអ៊ីរ៉ង់និងទប់ស្កាត់សង្គ្រាមតំបន់។
លោកជឿថា នៅពេលសមរភូមិលីបង់ស្ងប់ស្ងាត់ វានឹងធ្វើឲ្យអ៊ីរ៉ង់ កាន់តែទន់ចិត្ត ចូលមកដល់តុចរចាជាមួយអាមេរិក ហើយការពន្យារនេះ មានបំណងទុកពេលឲ្យអ្នកការទូតរៀបចំកិច្ចព្រមព្រៀងរួមមួយ ដើម្បីបញ្ចប់ជម្លោះទាំងនៅអ៊ីរ៉ង់ និងលីបង់ក្នុងពេលតែមួយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


