Connect with us

កីឡា

ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា​ បាន​នាំ​យក​ថវិកា​ និង​សម្ភាស​មួយ​ឧបត្ថម្ភ​សាលា​សែន​តេជះ​ ខេត្ត​ព្រះវិហារ​

បានផុស

នៅ

ថ្ងៃ​ទី២៤​ ខែ​មេសា​ ឆ្នាំ​២០២៦​ ប្រធាន​នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​ និង​ស្ថិតិ​កីឡា​ បាន​ដឹកនាំ​ក្រុម​ការងារ​ទៅ​សាលា​បឋមសិក្សា​សែនតេជះ​ នៅ​ឯ​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ​ ដើម្បី​ឧបត្ថមថវិកា​មួយ​ចំនួន​ជួយ​សម្រួល​ការ​ចាក់​ដី​បំពេញ​ទីធ្លា​ និង​ឧបត្ថម្ភា​សម្ភារ​សំលៀកបំពាក់​កីឡាដល់​សិស្សានុសិស្ស​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​នៅ​សាលាសែនតេជះ

ដើម្បី​ជា​ការ​ជួយ​សម្រាល​បន្ទុក​ និងការ​លំបាក​របស់​សាលា​បឋមសិក្សា​សែនតេជះ​ លោក​ ហួត​ សេងទ្រី​ ដែល​ជា​ប្រធាន​នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​ និង​ស្ថិតិ​កីឡា​ បាន​នាំ​យក​ថវិកា​ ៣លាន​រៀល​ក្នុង​ការ​ចំណាយ​លើ​ការ​ចាក់​ដី​បំពេញ​​ទីធ្លា​សាលា​មុន​សង់​អគការ​ថ្មី។​ ក្រៅ​ពីនោះ​ក៏​មាន​​ឧបត្ថម្ភ​កុំព្យូរទ័រ​ ១គ្រឿង​ ម៉ាស៊ីនព្រីនធឺ​ និង​កូពី​ ១គ្រឿង​ និង​សម្ភារ​សម្រាប់​ក្មេងៗ​ចំនួន​ ២៨៨​ឈុត​ទៀត​ផង។​ បន្ថែម​ពី​នេះ​លោក​ និង​ក្រុម​ការងារ​បាន​ឧបត្ថម្ភ​សំលៀកបំពាក់​កីឡា​ចំនួន​ ៨​ឈុត​ផង​ដែរ​ដើម្បី​សាលា​យកទៅ​ប្រើប្រាស់​តាម​ការ​គួរ។​

ទិដ្ឋភាព​នៅ​សាលាសែនតេជះ

បញ្ជាក់​ដែរ​ថា​ ការ​ឧបត្ថម្ភ​ពី​ក្រុម​ការងារ​ប្រធាន​នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​ និង​ស្ថិតិ​កីឡា​នេះ​ធ្វើ​ឡើង​នៅ​ឯ​សាលា​បឋមសិក្សា​សែនតេជះ​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ ដោយ​មាន​ការ​ទទួល​រាក់ទាក់​ពី​សំណាក់​លោក​ អ៊ុក ចន ដែល​ជា​នាយកសាលា​ផង​ដែរ៕​

ទិដ្ឋភាព​នៅ​សាលាសែនតេជះ

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម