ព័ត៌មានអន្ដរជាតិ
ក្នុងអ៊ីម៉ែលបែកធ្លាយ! អាមេរិក ចង់ដកអេស្ប៉ាញ ចេញពីណាតូ ដោយសារ «ពិបាកនិយាយគ្នាពេក»
យោងតាមអ៊ីម៉ែលបែកធ្លាយ ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រ យកមកផ្សាយលាតត្រដាងបានបង្ហាញថា សហរដ្ឋអាមេរិក ចង់ដកប្រទេសអេស្ប៉ាញចេញពីអង្គការណាតូ ព្រោះតែភាពរកាំរកូស និងការមិនពេញចិត្ត ចំពោះទង្វើរបស់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ពាក់ព័ន្ធបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ ដោយទីក្រុងវ៉ាស៊ីនតោន និយាយចំៗថា អេស្ប៉ាញ ពិបាកនិយាយគ្នាពេក។

តាមសេចក្តីរាយការណ៍ កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ មន្ទីរបញ្ចកោណ បានបង្ហើបពីវិធានការដាក់ទណ្ឌកម្មប្រទេសទាំយឡាយណា ដែលមិនគាំទ្រខ្លួនសម្រាប់សង្គ្រាមមជ្ឈិមបូព៌ា ដោយក្នុងនោះ អេស្ប៉ាញ គឺជាមុខសញ្ញាធំជាងគេ។
អ៊ីម៉ែលបែកធ្លាយនោះបង្ហាញថា ក្នុងចំណោមវិធានការក្តៅរួមមាន ការព្យួរតំណែងប្រទេសដែលពិបាកនិយាយគ្នា ពីតួនាទីសំខាន់ៗនៅក្នុងប្លុកណាតូ ក៏ដូចជាការដកសមាជិកភាពរបស់អេស្ប៉ាញ ជាបណ្តោះអាសន្នផងដែរ។
ពេលអាមេរិកនិងអ៊ីរ៉ង់ផ្ទុះសង្គ្រាមខ្លាំង មានប្រទេសអឺរ៉ុបមួយចំនួន បានបដិសេធឲ្យលោក ដូណាល់ ត្រាំ ប្រើទឹកដីរបស់ពួកគេ ធ្វើជាមូលដ្ឋានសម្រាប់វាយប្រហារទីក្រុងតេហេរ៉ង់ ខណៈប្រទេសដែលចេញមុខជំទាស់ខ្លាំងជាងគេ គឺអេស្ប៉ាញនេះតែម្តង។

ឆ្លើយតបទៅការគំរាមនេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sánchez អះអាងថា៖ «អេស្ប៉ាញគឺជាដៃគូដ៏ស្មោះត្រង់របស់ណាតូ ប៉ុន្តែរាល់សកម្មភាពយោធា ត្រូវតែធ្វើឡើងនៅក្នុង ក្របខ័ណ្ឌច្បាប់អន្តរជាតិ។ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ធ្វើការផ្អែកលើឯកសារផ្លូវការ មិនមែនផ្អែកលើសារអ៊ីមែលដែលលេចធ្លាយនោះទេ»។
ជុំវិញរឿងនេះដែរ អ្នកជំនាញផ្នែកច្បាប់ កត់សម្គាល់ថា សន្ធិសញ្ញាបង្កើតអង្គការណាតូ មិនមានយន្តការ សម្រាប់ការព្យួរ ឬការបណ្ដេញសមាជិកចេញនោះទេ។ ដូច្នេះ ការគំរាមកំហែងរបស់អាមេរិក អាចគ្រាន់តែជាសម្ពាធផ្នែកនយោបាយ ដើម្បីបង្ខំឲ្យអេស្ប៉ាញ និងប្រទេសផ្សេងទៀត ផ្លាស់ប្តូរជំហរប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


