Connect with us

ជីវិតកម្សាន្ដ

អ្នកជិតខាងមិនស្ងៀម ក្រោយកម្ពុជារួមគ្នាបង្ហាញវប្បធម៌ខ្មែរដែលមានឬសគល់ច្បាស់លាស់ លើឆាកអន្តរជាតិ

បានផុស

នៅ

សិល្បករសិល្បការនីកម្ពុជា បានរួមគ្នាបង្ហាញភាពរឹងមាំ និងឆន្ទៈច្បាស់លាស់ក្នុងការការពារ និងលើកស្ទួយបេតិកភណ្ឌវប្បធម៌ជាតិលើឆាកអន្តរជាតិ តាមរយៈការច្នៃប្រឌិតក្នុងការបង្ហាញទម្រង់សិល្បៈបុរាណខ្មែរ ឱ្យក្លាយជាអំណាចទន់ដ៏មានឥទ្ធិពលបំផុត ក្នុងការផ្សព្វផ្សាយតម្លៃនៃអត្តសញ្ញាណជាតិ។ ពិសេសស្របពេលដែលក្រុមជ្រុលនិយមថៃ បាននិងកំពុងព្យាយាមធ្វើឱ្យមានការយល់ខុស ដោយប្រឹងកាឡៃការពិតនៃអត្តសញ្ញាណវប្បធម៌របស់ជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្លៀកបំពាក់បុរាណខ្មែរ ជាពិសេស “ស្បៃ” និងទស្សនីយភាពទម្រង់សិល្បៈបុរាណខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅលើឆាកអន្តរជាតិ បន្ទាប់ពីសិល្បករសិល្បការនីខ្មែរ រួមគ្នាបង្ហាញវត្តមានៅកន្លែងផ្សេងគ្នាទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះបវរកញ្ញាកម្ពុជា ៣រូប រួមមាន កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី, កញ្ញា សុខគា គីមលាង និងកញ្ញា កុយ អេនណា បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញសោភ័ណភាពសម្លៀកបំពាក់បុរាណខ្មែរ ឱ្យពិភពលោកបានស្គាល់ ខណៈមិនត្រឹមតែបង្ហាញសោភ័ណភាពនៃសម្រស់ស្ត្រីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំណាងឱ្យអត្តសញ្ញាណជាតិ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាផងដែរ។

ចេតិយ ឃុនឆាង ឃុនផែន

មិនតែប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍តន្ត្រីអន្តរជាតិដ៏លេចធ្លោមួយនៅប្រទេសហ្វីលីពីន ថ្មីៗនេះ តារាចម្រៀងល្បីៗ ២រូប គឺ ទេព បូព្រឹក្ស និង G-Devith បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនាំយកទម្រង់សិល្បៈបុរាណខ្មែរ រួមមានរបាំ តន្ត្រី និងសម្លៀកបំពាក់ប្រពៃណី មកបង្ហាញលើឆាក ROUND Festival។ ការបង្ហាញនេះ បានបង្ហាញពីការរួមបញ្ចូលយ៉ាងច្នៃប្រឌិតរវាងបុរាណ និងសម័យ បង្កើនភាពទាក់ទាញ និងធ្វើឱ្យវប្បធម៌ខ្មែរ កាន់តែមានភាពរស់រវើកក្នុងភ្នែកអន្តរជាតិ។

ដោយសារតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសហគមន៍អន្តរជាតិ បានធ្វើឱ្យក្រុមជ្រុលនិយមថៃ ឆេះឈួលមិនសុខមិនសល់ក្នុងចិត្ត ហើយរួមគ្នាបញ្ចេញមតិហូរហែរតែផ្តាស លើទំព័រហ្វេសប៊ុកផ្លូវការនៃការរៀបចំព្រឹត្តិការណ៍នានា ដូចជា Miss International និង ROUND Festival ដើម្បីចោទកម្ពុជា។ សកម្មភាពនេះ ត្រូវបានសាធារណជនខ្មែរ មើលឃើញដែរថា ថៃកំពុងបារម្ភក្រែងពិភពលោកបានដឹងនូវការពិតដែលបុព្វបុរសខ្លួនប្រឹងបំភ័ន្ត និងបំភ្លៃច្រើនជំនាន់មកហើយនោះ។

បច្ចុប្បន្ន សកម្មភាពរបស់សិល្បករសិល្បការិនីកម្ពុជា ការជំរុញផ្សព្វផ្សាយសិល្បៈវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព និងមានអំណាចជាងការឆ្លើយតបដោយពាក្យសម្តី ជាមួយជាតិសាសន៍ដែលពូកែភូតភរកុហក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម