Connect with us

ជីវិតកម្សាន្ដ

នាដការីរបាំ លីម សុណាលីស ចែករំលែកពីតម្លៃ និងអត្ថន័យដ៏ជ្រាលជ្រៅនៃ “របាំបួងសួងព្រាហ្មណ៍” ក្នុងវប្បធម៌ខ្មែរ

បានផុស

នៅ

នាដការីរបាំ លីម សុណាលីស បានចែករំលែកពីតម្លៃ និងអត្ថន័យដ៏ជ្រាលជ្រៅនៃ “របាំបួងសួងព្រាហ្មណ៍” ដែលជារបាំបុរាណខ្មែរមួយ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជំនឿ ប្រពៃណី និងពិធីសាសនានៃសង្គមខ្មែរ តាំងពីបុរាណកាលមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាដការីរូបនេះបានបញ្ជាក់ថា របាំបួងសួងព្រាហ្មណ៍ ត្រូវបានសម្ដែងក្នុងពិធីសក្ការៈបូជា ពិធីបួងសួង និងពិធីសំខាន់ៗនានា ដើម្បីថ្វាយការគោរពដល់ទេវតា បុព្វបុរស និងអំណាចសក្ដិសិទ្ធិ ដែលប្រជាជនខ្មែរ មានជំនឿថា ជាអ្នកថែរក្សា និងប្រទានពរជ័យដល់ផែនដី និងប្រជារាស្ត្រ ឱ្យទទួលបានសេចក្ដីសុខ សុភមង្គល និងភាពរុងរឿង។

សូមស្តាប់វីដេអូលម្អិត៖

របាំនេះ មិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតនៃក្បាច់របាំបុរាណប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ និងជំនឿដ៏រឹងមាំរបស់ប្រជាជនខ្មែរ ដែលបានបន្តអភិរក្ស និងបន្តស្នងពីមួយជំនាន់ទៅមួយជំនាន់។ តួយ៉ាង តាមរយៈការចែករំលែកនេះ គេមើលឃើញថា សិល្បៈរបាំបុរាណខ្មែរ នៅតែមានតម្លៃ និងតួនាទីសំខាន់ក្នុងការរក្សាអត្តសញ្ញាណជាតិ ព្រមទាំងជួយផ្សព្វផ្សាយពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរ ទៅកាន់មហាជនជាតិ និងអន្តរជាតិផងដែរ។

គួរឱ្យដឹងដែរថា កាលពីអំឡុងដើមខែឧសភាកន្លងទៅ នាដការីរបាំ កញ្ញា សុខគា គីមលាង ក៏បានចូលរួមជាផ្នែកមួយនៃការផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ដ៏ផូរផង់ជាតិ តាមរយៈរបាំបួងសួងនេះដែរ នៅតំបន់ Vat Phou ប្រទេសឡាវ ដែលគេស្គាល់ថា ជាបេតិកភណ្ឌពិភពលោក និងជាសំណង់បុរាណដ៏អស្ចារ្យនៃអតីតអាណាចក្រខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម