ព័ត៌មានអន្ដរជាតិ
យោធាអ៊ីស្រាអែល ស្ទាក់ចាប់នាវារាប់សិបគ្រឿង ដឹកជំនួយមនុស្សធម៌អន្តរជាតិឆ្ពោះទៅហ្គាហ្សា
កងកម្លាំងយោធាអ៊ីស្រាអែល បានស្ទាក់ចាប់ទូកដែលធ្វើដំណើរជាមួយកងនាវាដឹកសម្ភារៈមនុស្សធម៌ Global Sumud Flotilla ឆ្ពោះទៅតំបន់ហ្គាហ្សា ដោយប្រើប្រាស់ដ្រូន បច្ចេកវិទ្យារំខានទំនាក់ទំនង និងក្រុមវាយឆ្មក់ប្រដាប់អាវុធ ដើម្បីបញ្ឈប់កងនាវាមនុស្សធម៌នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។

បេសកកម្មដឹកជំនួយមនុស្សធម៌ Global Sumud Flotilla លើកឡើងនៅថ្ងៃព្រហស្បតិ៍ថា៖ « ទូករបស់យើងត្រូវបានទូកល្បឿនលឿនយោធាអ៊ីស្រាអែលភ្ជង់ដោយភ្លើងឡាស៊ែរ និងអាវុធវាយប្រហារពាក់កណ្តាលស្វ័យប្រវត្តិចូលមកជិត ដោយបញ្ជាឱ្យអ្នកនៅក្នុងទូកមកខាងមុខនិងឱ្យពួកគេលុតជង្គង់ចុះទាំងអស់»។
កងនាវិកដែលត្រូវអ៊ីស្រាអែលឃាត់ លើកឡើងក្នុងសារមួយថា៖ « ទូកយោធាអ៊ីស្រាអែល បានឡោមព័ទ្ធកងនាវិកដោយខុសច្បាប់ក្នុងដែនទឹកអន្តរជាតិ ហើយគំរាមកំហែងចាប់ជំរិត និងប្រើអំពើហិង្សា។ យើងបាត់ទំនាក់ទំនងជាមួយនាវាចំនួន ១១គ្រឿង ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានអះអាងថា ទូកចំនួន ៧គ្រឿង ត្រូវបានស្ទាក់ចាប់។ រដ្ឋាភិបាលអន្តរជាតិត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីការពារកងនាវិកនៃទូកមនុស្សធម៌ទាំងនោះ»។
ចំណែក វិទ្យុកងទ័ពអ៊ីស្រាអែល បានលើកឡើងថា យោធាអ៊ីស្រាអែលចាប់ផ្តើមរឹបអូសយកនាវាដឹកជំនួយដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ហើយនាវាចំនួន ៧គ្រឿង ក្នុងចំណោម ៥៨គ្រឿងរបស់កងនាវិកអន្តរជាតិត្រូវបានរឹបអូសនៅជិតកោះ Crete ប្រទេសក្រិក។
លោក Gur Tsabar អ្នកនាំពាក្យរបស់កងនាវា Global Sumud ថា៖ « ទង្វើនេះ ជាការវាយប្រហារដោយផ្ទាល់ទៅលើទូកស៊ីវិលដែលគ្មានអាវុធនៅក្នុងដែនទឹកអន្តរជាតិ»។
ថ្លែងទៅកាន់សារព័ត៌មាន Al Jazeera ពីទីក្រុង Toronto ប្រទេសកាណាដា លោក Tsabar ថា៖ « ការវាយប្រហារតាមសមុទ្របែបនេះកំពុងកើតឡើងរាប់រយម៉ាយពីអ៊ីស្រាអែល ដោយក្រុមនាវិកត្រូវបានឡោមព័ទ្ធ និងគំរាមកំហែងដោយកាំភ្លើង»។
លោក Tsabar បន្តថា៖ « នេះគឺជាការប្រព្រិត្តខុសច្បាប់អន្តរជាតិ។ អ៊ីស្រាអែលគ្មានសិទ្ធិគ្រប់គ្រងក្នុងដែនទឹកទាំងនោះទេ។ ការឡើងលើទូកទាំងនោះស្មើនឹងការឃុំឃាំងខុសច្បាប់ ជាការចាប់ជំរិតនៅលើសមុទ្រ។ វាមានសារៈសំខាន់ណាស់ដែលរដ្ឋាភិបាលទាំងអស់ត្រូវធ្វើសកម្មភាពឥឡូវនេះ។ រដ្ឋាភិបាលនីមួយៗមានកាតព្វកិច្ចការពារជនស៊ីវិលជាង ៤០០នាក់ នៅលើទូក និងគោរពច្បាប់អន្តរជាតិ។ ភាពស្ងៀមស្ងាត់នៅពេលនេះគឺជាការឃុបឃិតគ្នាទាំងស្រុង៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


