ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃអនុវត្តវិន័យកងកម្លាំងលើ ពលបាលត្រី ហង្ស ចាន់រដ្ឋា ក្រោមរូបភាពបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានសម្រេចអនុវត្តវិន័យកងកម្លាំងលើពលបាលត្រី ហង្ស ចាន់រដ្ឋា តាមរូបភាពដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ យោងតាមសេចក្ដីប្រកាសស្ដីពីការ អនុវត្តខាងទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ពលបាលត្រី ហង្ស ចាន់រដ្ឋា អត្តលេខ ៦១៨២១ ជាមន្ត្រីនៃនាយកដ្ឋានសុខាភិបាល ចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ត្រូវបានបណ្ដេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

យោងលើគណនីយហ្វេសប៊ុកឈ្មោះ Sin Soriya បានបង្ហោះសារនៅលើគណនីរបស់ខ្លួនពីការក្លែងឯកសារមួយចំនួនរបស់លោក ហង្ស ចាន់រដ្ឋា ពាក់ព័ន្ធនឹងការធ្វើកាតនគរបាលជាតិក្លែងក្លាយ និងតារាងប្រាក់ខែជូនដល់ខ្លួន។
គួររំលឹកថា ពលបាលត្រី ហង្ស ចាន់រដ្ឋា កាលពីពេលកន្លងទៅក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបន្ថយឋានន្តរស័ក្កិពី វរសេនីយ៍ឯក ឲ្យមកត្រឹមថ្នាក់ពលបាលត្រី ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជាដូចគ្នា៕




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


