ព័ត៌មានជាតិ
កំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា នៅខេត្តព្រះសីហនុជាច្រកទ្វារអន្តរជាតិដ៏សំខាន់ តភ្ជាប់កម្ពុជាទៅកាន់ទីផ្សារពិភពលោក
រដ្ឋបាលខេត្តព្រះសីហនុ មានមោទកភាពយ៉ាងខ្លាំងក្នុងការធ្វើជាម្ចាស់ផ្ទះនៃកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលជាច្រកទ្វារអន្តរជាតិដ៏សំខាន់ដែលតភ្ជាប់កម្ពុជា ទៅកាន់ទីផ្សាពិភពលោក។

លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីអនុវត្តចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងប្រសិទ្ធភាព។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ និងការគាំទ្រដ៏រឹងមាំ និងជាប់លាប់ពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះសីហនុស្វាគមន៍វិនិយោគិន និងដៃគូអភិវឌ្ឍន៍ទាំងអស់មកចូលរួមកសាងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងភស្តុភារកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន។

រាជរដ្ឋាភិបាលបានវិនិយោគទឹកប្រាក់ប្រមាណ ៧៥០ លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ៣ ដំណាក់កាល ដើម្បីឆ្លើយតបទៅកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។ ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីទាំង ៣ ដំណាក់កាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំៗមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា ការវិនិយោគអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយបង្កើតលុយ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


