កីឡា
ក្រសួងអប់រំ យុវជន និងកីឡា គាំទ្រចំពោះការប្រកួតបាល់ទាត់ពានរង្វាន់ Daiichi Junior Cup 2026
លោក វ៉ាត់ ចំរើន តំណាងក្រសួងអប់រំ យុវជន និងកីឡា ប្រកាសគាំទ្រទាំងស្រុងចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់យុវជនពានរង្វាន់ Daiichi Junior Cup 2026 និងរួមចំណែកជំរុញឲ្យកម្មវិធីនេះដំណើរដោយរលូន និងទទួលបានភាពជោគជ័យ។

ពានរង្វាន់
លោក វ៉ាត់ ចំរើន តំណាងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ក្នុងនាមក្រសួងគាំទ្រចំពោះគំនិតផ្ដួចផ្ដើមបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់បានរង្វាន់ Daiichi Junior Cup 2026 ដែលនឹងចាប់ផ្ដើមនាពេលឆាប់ខាងមុខនេះ។
ថ្នាក់ដឹកនាំកីឡានៅកម្ពុជាខាងលើបន្ថែមទៀតថា សកម្មភាពកីឡាប្រសិនបើមិនមានការចូលរួមពីសំណាក់ឯកជនមិនអាចរៀបចំបានល្អ និងមានភាពអធិអធមនោះទេ។ បាល់ទាត់ជាកីឡាដែលមានប្រជាប្រិយភាពខ្លាំងទូទាំងពិភពលោក ដូច្នេះការប្រកួតពានរង្វាន់យុវជននេះក៏ត្រូវរៀបចំឲ្យបានល្អ និងត្រឹមត្រូវតាមកម្រិតមួយដែលមានសុវត្ថិភាព និងអាចទទួលយកបាន។

លោក វ៉ាត់ ចំរើន
រដ្ឋលេខាធិការរូបនេះលើកឡើងទៀតថា ក្រសួង និងភាគីពាក់ព័ន្ធនឹងជួយជំរុញលើកទឹកចិត្តដល់ស្ថាប័នរៀបចំ និងសហការជួយលើលក្ខណៈបច្ចេកទេសផ្សេងៗដើម្បីឲ្យព្រឹត្តិការណ៍បាល់ទាត់មួយនេះដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់។


ទិដ្ឋភាពសន្និសីទ
បញ្ជាក់ដែរ ការប្រកួតពានរង្វាន់បាល់ទាត់យុវជន Daiichi Junior Cup 2026 គឺរៀបចំឡើងដោយក្រុមហ៊ុនភីកឌីជីថល និងដៃគូសហការមួយចំនួន។ ពានរង្វាន់នេះមានពីរកម្រិតគឺ U-12 និង U-14 ដោយធ្វើការប្រកួតជម្រុះនៅ ៣រាជធានី-ខេត្ត រួមមាននៅភ្នំពេញ បាត់ដំបង សៀមរាប និងត្រូវជា ៥កម្មវិធីប្រកួត។ ការប្រកួតជម្រុះលើកទី១ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅតារាងបាល់ទាត់ Pekmi Field។ នៅព្រឹកថ្ងៃទី១ ខែឧសភា ២០២៦ នេះ ភីកឌីជីថល ដែលជាអ្នករៀបចំបានធ្វើសន្និសីទសារព័ត៌មានប្រកាសដំណើរការប្រកួតជាផ្លូវការផងដែរនៅទីស្នាក់ការ NOCC ដោយមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ និងតំណាងដៃគូសហការ រួមទាំងកីឡាករមួយចំនួនចូលរួមផងដែរ៕



ទិដ្ឋភាពសន្និសីទ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


