សន្តិសុខសង្គម
បញ្ជូនជនសង្ស័យ០២នាក់ ទៅកាន់សាលាដំបូងខេត្តស្វាយរៀងពាក់ព័ន្ធករណីលួចគាស់បន្ទប់លួចម៉ូតូយ៉ាងសកម្ម
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ធើ្វការស្រាវជ្រាវបង្ក្រាបជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចគាស់បន្ទប់លួចម៉ូតូ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៤០នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប មានករណី គាស់បន្ទប់លួចយកម៉ូតូ។
ក្រោយពីទទួលបានព័ត៍មាន និងពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាម ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប បានចុះពិនិត្យកន្លែងកេីតហេតុ និងស្រាវជ្រាវ បង្ក្រាប ឃើញមុខសញ្ញាជិះម៉ូតូគេចខ្លួនទិសដៅទៅស្រុកចន្ទ្រា រហូតដល់វេលាម៉ោង ២២ និង ០៥ នាទីយប់ នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ដែលបានគាស់បន្ទប់លួចម៉ូតូខាងលើ ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ និងជួញដូរគ្រឿងញៀនផងដែរ។


ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ បានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពគាស់បន្ទប់លួចម៉ូតូពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯវត្ថុតាង សមត្ថកិច្ចយើង កំពុងបន្តនីតិវិធីប្រគល់ជូនទៅម្ចាស់ដើមវិញ។

ជាមួយគ្នាផងដែរ កម្លាំងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៍មាន ដែលបានចូលរួមសហការផ្តល់ព័ត៍មានបានឆាប់រហ័ស ដើម្បីសមត្ថកិច្ចជួយអន្តរាគមន៍ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានទាន់ពេលវេលា ៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


