ព័ត៌មានអន្ដរជាតិ
លោក Rubio ធ្វើដំណើរទៅជួបសម្ដេចប៉ាប ដើម្បីសម្រួលភាពតានតឹងជាមួយលោក ត្រាំ
ក្នុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីបំពេញភារកិច្ចដ៏សំខាន់មួយ គឺការចូលជួបសម្ដែងការគួរសមជាមួយសម្ដេចប៉ាប Leo។ ជំនួបនេះ ត្រូវបានគេមើលឃើញថា ជាការព្យាយាមបន្ធូរបន្ថយភាពរកាំរកូស បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ទុះសម្តីវាយប្រហារយ៉ាងខ្លាំងៗទៅលើសម្ដេចប៉ាប កាលពីប៉ុន្មានសប្តាហ៍មុន។

តាមការផ្សាយរបស់ The Guardian នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ភាពតានតឹងនេះ បានចាប់ផ្តើមឡើង នៅពេលដែលសម្ដេចប៉ាប Leo ដែលជាមេដឹកនាំសាសនាកាតូលិកដំបូងគេបង្អស់មកពីអាមេរិក បានចេញមុខរិះគន់គោលនយោបាយសង្គ្រាមរបស់លោក ត្រាំ ជាពិសេស ការវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់។ សម្ដេចប៉ាប បានអំពាវនាវឲ្យពិភពលោកស្វែងរកសន្តិភាព និងបានហៅការគំរាមកំហែងរបស់លោក ត្រាំ ថាជាទង្វើ ដែលមិនអាចទទួលយកបាន។ ជាការឆ្លើយតប លោក ត្រាំ បានប្រើប្រាស់បណ្ដាញសង្គមរិះគន់សម្ដេចប៉ាបវិញចំៗថា ជាមនុស្សទន់ជ្រាយ និងមិនយល់ពីនយោបាយការបរទេស ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកកាន់សាសនាកាតូលិកចំនួន ១,៤ពាន់លាននាក់ ជុំវិញពិភពលោក។
ក្រៅពីការជួបសម្ដេចប៉ាប លោក Rubio ក៏មានគម្រោងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់អ៊ីតាលីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះ ហាក់មានភាពស្មុគស្មាញបន្តិច ដោយសារលោក ត្រាំ ក៏បានបង្ហាញការមិនពេញចិត្ត ចំពោះលោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ផងដែរ បន្ទាប់ពីលោកស្រី បានចេញមុខការពារសម្ដេចប៉ាប។ លោក ត្រាំ ថែមទាំងបានគំរាមដកទ័ពអាមេរិកចេញពីប្រទេសអ៊ីតាលី និងប្រទេសមួយចំនួនទៀតក្នុងអឺរ៉ុប ដោយសារលោកយល់ថា ប្រទេសទាំងនោះ មិនបានជួយជ្រោមជ្រែងអាមេរិក ក្នុងរឿងសង្គ្រាមនៅមជ្ឈិមបូព៌ា។
បេសកកម្មរបស់លោក Marco Rubio នាពេលនេះ គឺជាការសាកល្បងសមត្ថភាពការទូតដ៏ធំមួយ ដើម្បីផ្សះផ្សាទំនាក់ទំនងរវាងសេតវិមាន និងវិមានវ៉ាទីកង់ ខណៈដែលសម្ដេចប៉ាប Leo កំពុងត្រៀមប្រារព្ធខួបមួយឆ្នាំនៃការឡើងកាន់តំណែងរបស់ទ្រង់ នាថ្ងៃទី៨ ខែឧសភា ខាងមុខ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


