ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចឥណ្ឌូណេស៊ីកើន ៥,៦១% នៅត្រីមាសទី១ ខ្ពស់បំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងខ្ពស់បំផុតជាង ៥% កាលពីត្រីមាសទី១ ដើមឆ្នាំ ដែលជំរុញដោយកំណើននៃការចំណាយរបស់រដ្ឋាភិបាល និងពិធីបុណ្យជាតិ ដែលបំផុសការប្រើប្រាស់ក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យពីស្ថិតិឥណ្ឌូណេស៊ីបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៥,៦១% នៅត្រីមាសទី១ ដោយខ្ពស់ជាងការរំពឹងទុក ៥,៣០% របស់សេដ្ឋវិទូ និងកំណើន ៥,៣៩% នៅត្រីមាសចុងក្រោយ ឆ្នាំ ២០២៥។
វាគឺជាកំណើនដ៏ខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ ២០២២ ដែលជំរុញដោយកំណើន ២១,៨% នៃការចំណាយរបស់រដ្ឋាភិបាល រួមទាំងប្រាក់រង្វាន់ថ្ងៃឈប់សម្រាកសម្រាប់មន្ត្រីរាជការ និងមូលនិធិសម្រាប់កម្មវិធីអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃរបស់លោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ។
យ៉ាងណាមិញ អ្នកវិភាគសេដ្ឋកិច្ចលើកឡើងថា កំណើនប្រចាំឆ្នាំអាចឡើងដល់កម្រិតកំពូលនៅត្រីមាសទី១ ប៉ុន្តែនឹងថយចុះមកវិញនៅត្រីមាសបន្ទាប់ៗ ដោយសារតែតម្លៃថាមពលខ្ពស់ និងការចំណាយកាន់តែតឹងតែងរបស់រដ្ឋាភិបាល។
កំណើននៃការចំណាយរបស់ប្រជាជន ដែលរួមចំណែកជាងពាក់កណ្តាលនៃ GDP បានកើនឡើង ៥,៥២% ដោយសារតែរដូវបុណ្យរ៉ាម៉ាដានដ៏ពិសិដ្ឋរបស់មូស្លីម។ ការចំណាយ រួមទាំងលើការធ្វើដំណើរ ជាធម្មតាកើនឡើងក្នុងអំឡុងពេលពិធីបុណ្យ ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈឆ្នាំនេះ។
គួរគូសបញ្ជាក់ថា លោក ប្រាបូវូ បានឡើងកាន់តំណែងនៅចុងឆ្នាំ ២០២៤ ដោយសន្យាថានឹងបង្កើនកំណើនសេដ្ឋកិច្ចពីប្រហែល ៥% ដល់ ៨% ក្នុងពេលលោកកាន់អំណាច។ ប៉ុន្តែបច្ចុប្បន្ន លោកត្រូវប្រឈមនឹងបញ្ហាដូចជាការរឹតបន្តឹងការចំណាយ និងផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងធ្វើឱ្យប្រាក់រូពីឥណ្ឌូណេស៊ីចុះខ្សោយ។
នៅឆ្នាំ ២០២៦ នេះ រដ្ឋាភិបាលបានកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៥,៤% ខណៈធនាគារកណ្ដាលរបស់ប្រទេសរំពឹងពីកំណើនចន្លោះ ៤,៩-៥,៧% ហើយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្មីៗនេះ បាន ព្យាករកំណើនប្រទេសដដែលនៅ ៥%៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


