Connect with us

សេដ្ឋកិច្ច

ដូងក្រអូបកំពុងមានទីផ្សារល្អ និងតម្លៃខ្ពស់សមរម្យនៅក្នុងឆ្នាំនេះ

បានផុស

នៅ

កសិករដែលជាដាំដូងក្រអូបបានឱ្យដឹងថា បច្ចុប្បន្នដូងក្រអូបក្នុងចម្ការរបស់លោកកាន់តែមានទីផ្សារល្អ ខណៈលក់ទៅកាន់ទីកាន់ទីផ្សារបានក្នុងតម្លៃខ្ពស់សមរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុត គឹម​ឆាយ ជាម្ចាស់ចម្ការដាំដូងក្រអូប ស្ថិតនៅខេត្តព្រះសីហនុ ប្រាប់ កម្ពុជាថ្មី ថា របរដាំដូងក្រអូបនេះ បច្ចុប្បន្នកំពុងមានទីផ្សារល្អគ្រាន់បើ ខណៈដូងឆ្នាំនេះមានទីផ្សារល្អ និងលក់បានក្នុងតម្លៃខ្ពស់សមរម្យ។ លោកថា ដូងក្រអូបប្រមូលផលលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ២ពាន់រៀល ទៅ ៣ពាន់រៀល ក្នុង១ផ្លែ។

ម្ចាស់ចម្ការរូបនេះ បានបន្ថែមទៀតថា មុខរបរដាំដូងក្រអូបរបស់លោក បើគិតចំណូលជាប្រចាំឆ្នាំ របរនេះអាចរកប្រាក់ចំណូលបានប្រមាណជាង ១០ម៉ឺនដុល្លារ តាមរយៈការលក់ផ្លែដូងស្រស់ទៅកាន់ទីផ្សារក្នុងស្រុក។

លោក គឹមឆាយ បានបញ្ជាក់ដែរថា ក្នុង១ខែ លោកអាចប្រមូលផលផ្លែដូងស្រស់បានប្រមាណ ១ម៉ឺន ២ពាន់គ្រាប់ ទៅកាន់ទីផ្សារតាមតម្រូវការជាក់ស្ដែង។ អ្វីដែលលោក គឹមឆាយ រំពឹងបន្ថែមទៀតនោះគឺការលក់ពូជដូងដែលបណ្ដុះនៅក្នុងចម្ការផ្ទាល់ទៅកាន់កសិដ្ឋាន និងកសិករដទៃទៀតដែលមានតម្រូវការដាំដូងទាំងនេះផងដែរ។

គួរឱ្យដឹងថា បច្ចុប្បន្នចម្ការដូងក្រអូបរបស់លោក ប៊ុត គឹមឆាយ មានផ្ទៃដីដាំដុះសរុបប្រមាណ ៥០ហិកតា និងមានចំនួនដូងសរុបប្រមាណជាង ២២ ០០០ដើម ក្នុងនោះ ប្រភេទដូងក្រអូបមានចំនួន ១ ៦០០ដើម និងប្រភេទដូង កប៉ាល់តឿ ៦ ពាន់ដើម ភាគច្រើនប្រភេទដូងទាំងនេះ សុទ្ធតែទទួលបានទិន្នផលខ្ពស់​ ហើយក្នុងដូងមួយដើម អាចហុចផ្លែបានចន្លោះ ១០០ ទៅ១៥០ផ្លែ ជាប្រចាំផងដែរ៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម