ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ស្នើក្រុមហ៊ុន Internet ចូលរួមសហការជាមួយអាជ្ញាធរ ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអុីនធឺណិត ចំនួន ២៣ក្រុមហ៊ុន ដែលបានកំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ក្នុងកិច្ចប្រជុំនេះ ដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច។

ក្នុងនោះលោកអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺស្នើសុំបណ្តាក្រុមហ៊ុនបម្រើសេវាកម្មអុីនធឺណិតទាំងអស់ ធ្វើកិច្ចសហការអោយបានល្អ ជិតស្និទជាមួយកងកម្លំាង និងអជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online ឱ្យអស់ពីក្នុងមូលដ្ឋានខេត្តកណ្តាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងស្មារតីជាតិខ្មែរ ហើយគណៈបញ្ជាការឯកភាពខេត្ត នឹងនៅតែបន្តខិតខំអនុវត្តវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងបំផុត មិនលើកលែង និងឥតឈប់ឈរ ចំពោះសកម្មភាពខុសច្បាប់ទាំងនេះ។


លោកអភិបាលខេត្ត បានផ្តល់ណែនាំឱ្យក្រុមហ៊ុនផ្តល់សេវា Internet ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការតភ្ជាប់បណ្តាញជូន អតិថិជន ដែលមានសញ្ញាសង្ស័យដូចជា ការតភ្ជាប់នៅពេលយប់ខុសប្រក្រតី ការតភ្ជាប់ដោយលាក់លៀមដោយមិនបានជូនដំណឹងទៅក្រុមហ៊ុន ឬជំនាញដែលមានសមត្ថកិច្ច។ ជាពិសេសករណីការប្រើប្រាស់អ៊ីនធឺណិតចាប់ពី 100Mbps (Megabits per second) ឡើងទៅក្រុមហ៊ុនត្រូវផ្តល់ ព័ត៌មានអោយបានរហ័ស ជាក់លាក់ ត្រឹមត្រូវអំពីអត្តសញ្ញាណ និងទីតាំងស្នើសុំច្បាស់លាស់ មកកាន់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីតាមដាន និងត្រួតពិនិត្យ។



ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ឧក្រិដ្ឋកម្មឆបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាអនទ្បាញ ( Online Scam ) បាននឹងកំពុងរីករាលដាលយ៉ាងខ្លាំង និងបានគំរាមកំហែងដល់បណ្តាប្រទេសនានាលើសកលលោក មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាមួយប៉ុណ្ណោះទេ។
ចំពោះបញ្ហា Online Scam នេះ បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ ទាំងលើវិស័យសេដ្ឋកិច្ច សង្គម និងមុខមាត់របស់ប្រទេសជាតិលើឆាកអន្តរជាតិ ហើយការបង្ក្រាបបទល្មើស Online Scam គឺជាឆន្ទៈពិតប្រាកដ មិនរាថយដាច់ខាតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងបោសសំអាត Online Scam នេះអោយអស់ពីកម្ពុជា៕ដោយ៖អុឹងម៉េង




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


