ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
កូរ៉េខាងជើង បានប្រកាសគម្រោងដាក់ពង្រាយកាំភ្លើងធំស្វ័យចលនាស៊េរីថ្មី នៅតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូង ឲ្យបានមុនដំណាច់ឆ្នាំ២០២៦ នេះ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក គីម ជុងអ៊ុន បានចុះទៅពិនិត្យដោយផ្ទាល់ដល់រោងចក្រផលិតអាវុធ ដើម្បីតាមដានការផលិតកាំភ្លើងធំខ្នាត ១៥៥មិល្លិម៉ែត្រ ដែលគ្រោងនឹងយកទៅបំពាក់ឲ្យកងវរសេនាតូចចំនួនបី នៅតំបន់ជួរមុខ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កាំភ្លើងធំប្រភេទថ្មីនេះ មានសមត្ថភាពបាញ់បានចម្ងាយជាង ៦០គីឡូម៉ែត្រ ដែលមានន័យថា ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង នឹងស្ថិតក្នុងគោលដៅបាញ់ស្រាប់តែម្ដង ប្រសិនបើមានការវាយប្រហារចេញពីតំបន់ព្រំដែន។
នៅក្នុងឱកាសនោះ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ នេះ នឹងក្លាយជាឆ្នាំ ដែលកូរ៉េខាងជើងពង្រឹងវិស័យការពារជាតិ ឲ្យកាន់តែខ្លាំងក្លាបំផុតមិនធ្លាប់មានពីមុនមក។ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានជំរុញឲ្យមន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេចឲ្យបាននូវភាពជោគជ័យជារៀងរាល់ថ្ងៃ ក្នុងបេសកកម្មពង្រឹងកម្លាំងយោធា។
ក្រៅពីការពិនិត្យអាវុធធុនធ្ងន់ លោក គីម ជុងអ៊ុន ក៏បាននាំកូនស្រីជាទីស្រឡាញ់គឺ កញ្ញា ជូអេ ទៅទស្សនកិច្ចនៅលើនាវាចម្បាំងខ្នាតយក្ស ដែលមានទម្ងន់ដល់ទៅ ៥ ០០០តោន ឈ្មោះថា «Choe Hyon» ផងដែរ។ លោកបានឡើងជិះលើនាវាចម្បាំងប្រភេទពិឃាតនេះ ដើម្បីធ្វើតេស្តបើកបរ និងពិនិត្យមើលប្រព័ន្ធប្រយុទ្ធផ្ទាល់ នៅតំបន់សមុទ្រលឿង។ ក្រោយពីបានឃើញសមត្ថភាពដ៏អស្ចារ្យនៃនាវានេះ លោកបានបង្ហាញការពេញចិត្តយ៉ាងខ្លាំង និងបានបញ្ជាឲ្យបញ្ជូននាវានេះ ទៅឲ្យកងទ័ពជើងទឹកប្រើប្រាស់ជាផ្លូវការ នៅពាក់កណ្តាលខែមិថុនា ខាងមុខ។
អ្នកវិភាគជាច្រើនជឿជាក់ថា នាវាចម្បាំងថ្មីនេះ មិនមែនជានាវាធម្មតាៗឡើយ ព្រោះវាអាចមានសមត្ថភាពបាញ់មីស៊ីល ដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានទៀតផង។ នេះគឺជាផ្នែកមួយនៃមហិច្ឆតារបស់លោក គីម ក្នុងម្ចាស់ការលើវិស័យសមុទ្រ ដោយលោកថែមទាំងបានបញ្ជាឲ្យសាងសង់នាវាទី៣ បន្ថែមទៀត ដើម្បីឲ្យទាន់ការអបអរសាទរខួបបង្កើតគណបក្សពលករកូរ៉េ នៅថ្ងៃទី១០ ខែតុលា បន្ទាប់ពីលោកទើបតែបានដាក់ឲ្យដំណើរការនាវាចម្បាំងស្រដៀងគ្នានេះកាលពីឆ្នាំមុន៕



ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


