សេដ្ឋកិច្ច
រដ្ឋចាប់ដៃជាមួយវិស័យឯកជន ទូទាត់ថ្លៃសេវាទូរគមនាគមន៍
ទូរគមនាគមន៍កម្ពុជានៅថ្ងៃទី ៧ ឧសភា ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា សម្រាប់ការទូទាត់ថ្លៃសេវារបស់ទូរគមនាគមន៍កម្ពុជា។

ពិធីចុះអនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និង លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី។
ការសហការនេះក៏ភ្ជាប់ជាមួយប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារជាតិនៃកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងរហ័សគឺ ប្រព័ន្ធ Bakong ។ ប្រព័ន្ធBakong ត្រូវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០២០ ដែលបច្ចុប្បន្នប្រព័ន្ធនេះមានអ្នកប្រើប្រាស់លើសពី ២០ លាននាក់ និង ប្រតិបត្តិការជាសាច់ប្រាក់ជាង ៣០ ពាន់លានដុល្លារត្រឹមដំណាច់ឆ្នាំ ២០២៥ ។ ការទូទាត់តាម QR ក្រោមប្រព័ន្ធ Bakong ឥឡូវនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យលក់រាយ សណ្ឋាគារ និង ការទូទាត់ឆ្លងប្រទេស ដោយកាត់បន្ថយការពឹងផ្អែកលើសាច់ប្រាក់។
អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏ផ្ដល់ភាពងាយស្រួល ឆាប់រហ័សដល់សាធារណជន ក្នុងការទូទាត់ថ្លៃសេវារបស់ទូរគមនាគមន៍កម្ពុជា និងទូទាត់សេវាផ្សេងៗទៀតតាមតម្រូវការ តាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) អេស៊ីលីដាអ៊ីនធឺណែត ទូទាត់តាមប្រព័ន្ធ (X-Pay, Deeplink, KHQR) ទូទាត់វិក្កយបត្រតាមប្រព័ន្ធ MPGS (International Payment Gateway) ទូទាត់តាម WeChat Pay ទូទាត់វិក្កយបត្រតាមបញ្ជរធនាគារ ឬនៅតាមបណ្តាសាខាការិយាល័យ ប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស។

អនុស្សរណៈនេះ ក៏មានគោលបំណងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាធនាគារពាណិជ្ជ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅក្នុងវិស័យទូរគមនាគមន៍ ដើម្បីផ្តល់ភាពងាយស្រួល សុវត្ថិភាព និងលឿនរហ័ស ក្នុងការទូទាត់តាមប្រព័ន្ធឌីជីថលនឹងជួយកាត់បន្ថយការចំណាយពេលវេលា ផ្តល់នូវសុវត្ថិភាពខ្ពស់ និងមានតម្លាភាព៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


