ព័ត៌មានអន្ដរជាតិ
ត្បូងទទឹមខ្នាតយក្សដ៏កម្រទម្ងន់ ១១០០០ ការ៉ាត់ ត្រូវបានរកឃើញនៅប្រទេស មីយ៉ាន់ម៉ា
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃសុក្រទី៨ ខែឧសភា ថា ត្បូងទទឹមដ៏ធំសម្បើម ទម្ងន់ ១១០០០ ការ៉ាត់ ត្រូវបានរកឃើញនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនេះជាត្បូងដ៏ធំបំផុតមួយមិនធ្លាប់មាន នៅក្នុងប្រទេសដែលល្បីល្បាញខាងសម្បូរត្បូងមានតម្លៃបំផុតក្នុងលោកមួយនេះ។
យោងតាមរូបភាពនៅលើទំព័រមុខនៃកាសែតរដ្ឋ Global New Light of Myanmar លោក Min Aung Hlaing ដែលជាអតីតមេដឹកនាំរដ្ឋប្រហារ និងបច្ចុប្បន្នជាប្រធានាធិបតី បានបង្ហាញវត្តមានពិនិត្យមើលដុំត្បូងដែលមានទម្ងន់ ២,២ គីឡូក្រាម (៤,៨ ផោន) នេះដោយផ្ទាល់ នៅក្នុងការិយាល័យរបស់លោក។

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ត្បូងទទឹមនេះត្រូវបានជីកកកាយរកឃើញនៅក្នុងតំបន់ Mogok ហើយវាគឺជាប្រភេទត្បូង «ធំប្លែក កម្រ និងពិបាកស្វែងរកបំផុត»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «ត្បូងទទឹមយក្សនេះមានពណ៌ក្រហមលាយស្វាយ និងមានពន្លឺពណ៌លឿងស្រាលៗ ចាត់ទុកថាជាប្រភេទត្បូងដែលមានកម្រិតពណ៌គុណភាពខ្ពស់»។
បើទោះបីជាវាមានទំហំតូចជាងត្បូងទទឹម ២១,៤៥០ ការ៉ាត់ ដែលធ្លាប់រកឃើញក្នុងតំបន់ដដែល កាលពីឆ្នាំ ១៩៩៦ ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបានអះអាងថា ត្បូងដែលទើបរកឃើញថ្មីនេះមានតម្លៃជាង ដោយសារតែវាមាន «ពណ៌ ពន្លឺថ្លា និងគុណភាពជារួមល្អដាច់គេ» ទោះបីជាមិនទាន់មានការបញ្ជាក់ពីតម្លៃជាក់លាក់ក៏ដោយ។
តំបន់ជ្រលងភ្នំ Mogok ក្នុងតំបន់ Mandalay គឺជាកន្លែងដែលអធិរាជ ស្តេច និងមេទ័ពនានា តែងតែដណ្តើមគ្នាកាន់កាប់តាំងពីបុរាណកាលមក ដោយសារតែវាជាប្រភពនៃត្បូងទទឹមពណ៌ «ឈាមលលក» (Pigeon-blood) ដ៏កម្រ។ ត្បូងទទឹមពីតំបន់ Mogok គឺជាត្បូងដែលមានតម្លៃថ្លៃបំផុតក្នុងលោក ដែលគ្រាប់ត្បូងមានគុណភាពខ្ពស់បំផុតអាចលក់បានក្នុងតម្លៃរាប់លានដុល្លារ នៅក្នុងឧស្សាហកម្មមួយដែលត្រូវបានគេដឹងថាខ្វះការគ្រប់គ្រងច្បាស់លាស់។
គួររំលឹកផងដែរថា ប្រទេសមីយ៉ាន់ម៉ាត្រូវបានគ្រប់គ្រងដោយរបបយោធាចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ដែលបានបង្កឲ្យមានសង្គ្រាមស៊ីវិល ប៉ុន្តែលោក Min Aung Hlaing អតីតមេបញ្ជាការយោធា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស៊ីវិលកាលពីខែមុន បន្ទាប់ពីការបោះឆ្នោតមួយដែលត្រូវបានរៀបចំឡើងយ៉ាងតឹងរ៉ឹងបំផុត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
អាស៊ាន ចាប់ផ្ដើមបន្ទន់ឥរិយាបថ និងបើកផ្លូវចរចា ជាមួយមីយ៉ាន់ម៉ា ឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


