Connect with us

សន្តិសុខសង្គម

នគរបាលក្រុងបាវិត ឃាត់ខ្លួនសិស្សសាលាជា​អនីតិជន​៧នាក់អប់រំណែនាំ ក្រោយបង្ហោះរូបភាពកាន់កាំបិតឌឺដងលើបណ្ដាញសង្គម

បានផុស

នៅ

កម្លាំងនគរបាលនៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ ខេត្តស្វាយរៀង បានស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងសិស្សសាលាជាអនីតិជនចំនួន៧នាក់ ពាក់ព័ន្ធករណីកាន់កាំបិតឌឺដងបង្ហោះលើបណ្ដាញសង្គមដែលធ្វើឲ្យបង្កភាពអន្ដិសុខនៅក្នុងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួនក្រុមក្មេងទំនើងសិស្សសាលាជាអនីតិជននេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីក្រុមទាំងនេះបាន​បង្ហោះ​រូបភាព​កាន់​កាំបិត​ ឌឺដង​គ្នា​នៅលើបង្ហោះ​លើ​បណ្ដាញ​សង្គម​ Facebook ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ និងបង្កភាពអនាធិបតេយ្យនៅក្នុងសង្គម។

លោក​វរសេនីយ៍ទោ​ អ៊ែម​ សុវណ្ណ​រិទ្ធ​ អធិការនៃអធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បានឲ្យដឹងថា ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើងដោយមានការសហការជាមួយលោកនាយកសាលាបឋមសិក្សាបាវិត ដោយឃាត់ខ្លួនក្រុមសិស្សសាលាចំនួន៧នាក់ ដែលសុទ្ធសឹងជាអនីតិជន និងបាន​ធ្វើ​កិច្ច​សន្យា​អប់រំ​ និងអញ្ជើញ​អាណាព្យាបាលមក​ទទួល​យក​ដើម្បី​អប់រំ​បន្ត មិនឲ្យប្រព្រឹត្តអំពើ ដែលសង្គមស្អប់ខ្ពើមបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម