Connect with us

KPT+

ទឹកធ្លាក់ «ឆាយទឹកច្រាក» ជាគោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញនៃតំបន់ជួរភ្នំក្រវាញ ក្នុងរដូវបៃតង

បានផុស

នៅ

ទឹកធ្លាក់ឆាយទឹកច្រាក គឺជាគោលដៅទេសចរណ៍ធម្មជាតិដែលមិនសូវមានអ្នកទេសចរណ៍ស្គាល់ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៃប្រទេសកម្ពុជា។ ទីនេះបានក្លាយជាចំណុចទាក់ទាញដ៏ពេញនិយមសម្រាប់ទេសចរណ៍បែបអេកូឡូស៊ី សម្រាប់រដូវកាលបៃតងនេះ ជាពិសេសសម្រាប់អ្នកដែលចង់សម្រាកកាយឱ្យឆ្ងាយពីតំបន់ទេសចរណ៍ដែលមានមនុស្សកកកុញ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅក្នុង ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ទឹកធ្លាក់ឆាយទឹកច្រាក មានបរិយាកាសត្រជាក់ស្រួល អមដោយព្រៃទឹកភ្លៀងដ៏ក្រាស់ឃ្មឹក និងសំឡេងទឹកហូរធ្លាក់បែបធម្មជាតិដែលផ្តល់អារម្មណ៍ស្ងប់ស្ងាត់ និងស្រស់ស្រាយដល់ទេសចរដែលបានមកទស្សនា។ ទីនេះក៏ស័ក្តិសមសម្រាប់អ្នកដែលចង់គេចចេញពីតំបន់ទេសចរណ៍ដែលមានមនុស្សកកកុញ និងស្វែងរកបទពិសោធថ្មីជាមួយធម្មជាតិផងដែរ។

បើមើលលើទីតាំងភូមិសាស្ត្រ ទឹកធ្លាក់នេះស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីរង្វង់មូលត្រីនាគ តាមផ្លូវឆ្ពោះទៅកាន់តំបន់ទេសចរណ៍ជីផាត។ ផ្លូវធ្វើដំណើរទៅកាន់ទីនោះ គឺក៏អំណោយផលសម្រាប់ភ្ញៀវទេសចរ គយគន់ទេសភាពធម្មជាតិដ៏ស្រស់បំព្រងនារដូវកាលបៃតងនេះ និងខ្យល់អាកាសបរិសុទ្ធពីតំបន់ជួរភ្នំក្រវាញផងដែរ។

default

ក្រៅពីទេសភាពដ៏ទាក់ទាញ ជួរភ្នំក្រវាញ ក៏ត្រូវបានស្គាល់ថា ជាតំបន់មានជីវចម្រុះសម្បូរបែប និងជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់មួយរបស់កម្ពុជា ដែលកំពុងទាក់ទាញអ្នកស្រាវជ្រាវ អ្នកអភិរក្ស និងអ្នកទេសចរបែបអេកូឡូស៊ីពីគ្រប់ទិសទី។

ជាមួយភាពស្ងប់ស្ងាត់ ទេសភាពបៃតង និងទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាត ទឹកធ្លាក់ឆាយទឹកច្រាក កំពុងក្លាយជាជម្រើសថ្មីមួយសម្រាប់អ្នកដែលចង់ស្វែងរកបទពិសោធន៍ទេសចរណ៍បែបធម្មជាតិពិតប្រាកដក្នុងប្រទេសកម្ពុជា៕

default
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម