កីឡា
ឡាំគីមណា ស៊ីសុរក្សា ការតាំងចិត្ត និងការតស៊ូហ្វឹកហាត់រហូតឈ្នះមេដាយមាសក្នុងការប្រកួតកីឡាសិស្សបឋម
កុមារា ឡាំគីមណា ស៊ីសុរក្សា ផ្នែកកីឡាវាយកូនឃ្លីលើតុតំណាងរាជធានីភ្នំពេញ តាមរយៈការតាំងចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងហ្វឹកហាត់តស៊ូរយៈ ៣-៤ឆ្នាំមកនេះ ឥលូវអាចដណ្ដើមមេដាយមាសបានហើយក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦។

ឡាំគីមណា ស៊ីសុរក្សា អំឡុងពេលប្រកួត
លោក ឡាំ ស៊ីដាវុទ្ធ អាណាព្យាបាលរបស់កុមារា ឡាំគីមណា ស៊ីសុរក្សា បានឲ្យដឹងថា លោកមានចិត្តសប្បាយរីករាយដោយឃើញកូនប្រុសខំរៀនសូត្រ និងខិតខំហាត់កីឡាដំណាលគ្នាយ៉ាងសកម្មបែបនេះ។ បើទោះជាមិនសូវមានពេលទំនេរច្រើន និងត្រូវការបែងចែកម៉ោងគ្នាយ៉ាងណាក្ដី ប៉ុន្តែកូនរបស់លោកមិនបង្ហាញពីការលំបាក ឬនឿយហត់នោះឡើយ។

កុមារា ឡាំគីមណា ស៊ីសុរក្សា និងឪពុក
ឪពុករបស់ ស៊ីសុរក្សា បន្ថែមទៀតថា នេះជាលើកទី១ ហើយសម្រាប់រូបគេដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ។ កូនប្រុសរបស់លោកបានចូលរួមកម្មវិធីទូទាំងប្រទេសនេះ ៣-៤ដងមកហើយដែរ ប៉ុន្តែសមត្ថភាពនៅមានកម្រិតទើបមិនអាចឈ្នះមេដាយមាស។ យ៉ាងណាការតស៊ូព្យាយាមហ្វឹកហាត់ដោយមានគោលដៅច្បាស់លាស់ និងមិនបោះបង់បានធ្វើឲ្យរូបគេមានសមត្ថភាពកើនឡើងជាបន្តបន្ទាប់ និងឈ្នះមេដាយសំខាន់ៗផងដែរពេលថ្មីៗនេះ។
កុមារា ឡាំគីមណា ស៊ីសុរក្សា ក៏បានបង្ហាញអារម្មណ៍សប្បាយ និងពេញចិត្តជាខ្លាំងចំពោះការហ្វឹកហាត់កីឡាវាយកូនឃ្លីលើតុជាប្រចាំថ្ងៃដូចនេះ។ ការហ្វឹកហាត់កីឡាមួយនេះបានធ្វើឲ្យរូបគេមានសុខភាពល្អ មានការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន និងបានកាត់បន្ថយការមើលទូរសព្ទជាដើម។

កុមារា ឡាំគីមណា ស៊ីសុរក្សា
បញ្ជាក់ដែរថា កុមារា ឡាំគីមណា ស៊ីសុរក្សា ជាកីឡាករផ្នែកកីឡាវាយកូនឃ្លីលើតុតំណាងឲ្យរាជធានីភ្នំពេញ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ នេះ។ រូបគេប្រកួតឈ្នះមេដាយមាស ១គ្រឿងលើវិញ្ញាសាវាយគូក្នុងព្រឹត្តិការណ៍សិស្សបឋមដែលទើបបញ្ចប់។ ក្រៅពីជ័យជម្នះមួយនេះរូបគេក៏ជាជើងឯកលេខ១ ទាំង ២វិញ្ញាសារគឺវិញ្ញសាវាយគូ និងវិញ្ញាសាឯកត្តជន ក្នុងការប្រកួតកម្រិតសាលាបឋមសិក្សាប្រចាំរាជធានីភ្នំពេញ អំឡុងឆ្នាំ២០២៦ កន្លងទៅ៕


ឡាំគីមណា ស៊ីសុរក្សា ពេលឈ្នះមេដាយមាស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


