កីឡា
ខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ
ក្រុមបាល់ទះខេត្តព្រៃវែង បានយកឈ្នះក្រុមខេត្តកំពង់ស្ពឺដោយងាយៗក្នុងវគ្គផ្ដាច់ព្រ័ត្រការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ នេះដោយលទ្ធផល ២-០ ខណៈពិន្ទុនោះវិញបិទដៃគូឲ្យបានត្រឹមជាង ១០ពិន្ទុប៉ុណ្ណោះយកមេដាយមាសជូនខេត្តរបស់ខ្លួន។

ក្រុមបាល់ទះតំណាងខេត្តព្រៃវែង
ខ្លាំងដូចការប្ដេជ្ញាចិត្តកាលពីថ្ងៃទី៧ ឧសភា ២០២៦ ម្សិលមិញអីចឹងថាខេត្តព្រៃវែងរបស់ខ្លួននឹងឈ្នះ ១០០% ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសនេះ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលទើបបញ្ចប់នៅមុននេះគឺក្រុមបាល់ទះខេត្តព្រៃវែងយកឈ្នះ ២-០ លើក្រុមខេត្តកំពង់ស្ពឺតែម្ដង។ សិនទី១ ព្រៃវែង ២៥-១០ កំពង់ស្ពឺ សិតទី២ ព្រៃវែង ២៥-១៤ កំពង់ស្ពឺ។ ឆ្លងកាត់ ២សិតនេះក្រុមកំពង់ស្ពឺមានពិន្ទុខ្ពស់បំផុតត្រឹម ១៤ពិន្ទុប៉ុណ្ណោះ។
ក្រុមខេត្តព្រៃវែងពិតជាខ្លាំង និងប្រកួតល្អមែនក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សានេះ។ កីឡាករម្នាក់ៗរឹងល្អ និងលេងប្រកបដោយបច្ចេកទេសស្មើដៃគ្នាទាំងអស់។ ការចាប់សេវា ប៉ះសេ និងស្មាត់ សុទ្ធតែលេងតាមតួនាទីបានល្អ និងស្អិតដូចគ្នាមិនងាយបាត់បាល់នោះឡើយ។

ក្រុមបាល់ទះតំណាងខេត្តព្រៃវែង
បញ្ជាក់ដែរថា ការប្រកួតប្រភេទកីឡាបាល់ទះក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ នេះបានបញ្ចប់ការប្រកួតនៅព្រឹកថ្ងៃទី៨ ខែឧសភា នេះហើយ។ ក្រុមបាល់ទះខេត្តព្រៃវែង ទទួលបានមេដាយមាស បន្ទាប់ពីយកឈ្នះខេត្តកំពង់ស្ពឺនៅវគ្គផ្ដាច់ព្រ័ត្រ។ ផ្នែកកុមារីគឺខេត្តកំពង់ស្ពឺទទួលបានមេដាយមាស ខណៈមេដាយប្រាក់បានលើខេត្តកំពង់ធំ៕

ការប្រកួតផ្ដាច់ព្រ័ត្រ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


