ព័ត៌មានជាតិ
អភិបាលខណ្ឌដូនពេញ ជំរុញអាជ្ញាធរសង្កាត់តាមដាន គម្រោងមូលនិធិអភិវឌ្ឍន៍ឆ្នាំ២០២៦ មិនត្រូវឲ្យមានពាក្យថា”ចាក់ក្រាសស៉ីស្ដើង ចាក់ស្ដើងស៉ីក្រាស “
លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានលើកឡើងថា សូមឲ្យក្រុមហ៊ុនដែលដេញថ្លៃបានក្នុងគម្រោងធ្វើការការងារឲ្យមានគុណភាព សោភ័ណភាព ធានាបានក្នុងការដំណើរការដ្ឋាន ហើយបន្ថែមទៀតនោះ មន្រ្តីសង្កាត់តាមមូលដ្ឋាននីមួយៗ ត្រូវតាមដានត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ មិនត្រូវមានការត្រូវរ៉ូវគ្នា ដូចពាក្យលើកឡើងថា”ចាក់ក្រាសស៉ីស្ដើង ចាក់ស្ដើងស៉ីក្រាស “នោះឡើយ ការលើកឡើងនេះក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា នៅខណ្ឌដូនពេញ ទាំង១១សង្កាត់ មានចំនួន១៦គម្រោង និងមានក្រុមហ៊ុនចំនួន២០ក្រុមហ៊ុន បានចូលរួមដេញថ្លៃ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលាខណ្ឌដូនពេញ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ តំណាងឲ្យ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងមន្ទីរការិយាល័យជំនាញពាក់ព័ន្ធ រួមទាំងក្រុមហ៊ុន ចំនួន២០ក្រុមហ៊ុន បានចូលរួមដេញថ្លៃនៅក្នុងសង្កាត់ទាំង១១នៃមូលដ្ឋានខណ្ឌដូនពេញ។


លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌដូនពេញ

លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌដូនពេញ ក្នុងឱកាសនោះបានលើកឡើងពីសមិទ្ធផលនៃការអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១សង្កាត់ ឆ្នាំ២០២៥ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ស្ថាបនាលូមេ ស្តាលូ ជួសជុលផ្លូវ ស្ថាបនា កែលំអសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមដងផ្លូវនានា។ល។



លោក ជា ខេមា អភិបាល បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នេះ មិនត្រូវមានការឃុបឃិតគ្នាក្នុងការដេញថ្លៃ ឬសន្យាអ្វីមួយក្រោយពេលដេញថ្លៃនោះទេ គឺដើម្បីកសាងសមិទ្ធិផលនានាក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមានលក្ខណៈបច្ចេកទេស ស្ដងដារត្រឹមត្រូវ។ ក្រោយការដេញថ្លៃបានក្រុមហ៊ុនត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង។មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។ ធានាសុវត្ថិភាពការដ្ឋាន សុវត្ថិភាពសាធារណៈ និងរក្សារបរិស្ថានអនាម័យ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូត ដល់ពេលបិទការដ្ឋាន។

លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ

ជាចុងក្រោយ លោកអភិបាល ក៏បានស្នើអោយគណកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្ដល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង។ លោកបានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវដេញថ្លៃបានហើយធានាថាធ្វើបាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ។ លោកបញ្ជាក់ថា ទាំងមន្រ្តី និងក្រុមហ៊ុន មានការស៊ូកប៉ានគ្នា ធ្វើឲ្យគម្រោងមិនមានលក្ខណបច្ចេកទេសត្រូវ ពេលជំនាញស្រាវជ្រាវដឹងនោះ ទាំងមន្រ្តី ត្រូវមានវិធានការច្បាប់ និងក្រុមហ៊ុន មិនវត្តមានដេញថ្លៃលើកក្រោយបន្តទៀតឡើយ៕ អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


