ព័ត៌មានអន្ដរជាតិ
រុស្ស៊ីពង្រីករោងចក្រផលិតដ្រូន«Shahed» ធំបំផុតក្នុងលោក សម្រាប់នាំចេញទៅអ៊ីរ៉ង់
ប្រទេសរុស្ស៊ីកំពុងពង្រីករោងចក្រផលិតដ្រូនតាមលំនាំរចនាបថដ្រូន «Shahed»របស់អ៊ីរ៉ង់ ដ៏ធំបំផុតរបស់ពិភពលោក ចំពេលមានការកើនឡើងនៃការនាំចេញអាវុធដ្រូននេះទៅកាន់ប្រទេសអ៊ីរ៉ង់។ យោងតាមភ្នាក់ងារសារព័ត៌មាន AFP ផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ទីក្រុងមូស្គូ បានពង្រីកតំបន់សេដ្ឋកិច្ចពិសេស Alabuga (SEZ) ជាទីតាំងនៃមជ្ឈមណ្ឌលផលិតដ្រូនដ៏សំខាន់របស់ប្រទេសរុស្ស៊ី លើទំហំផ្ទៃដីចំនួន៣៤០ហិកតា ក្នុងឆ្នាំកន្លងមក។
រូបភាពផ្កាយរណបបង្ហាញនូវឃ្លាំងស្តុកយន្តហោះទើបសាងសង់ថ្មីៗ លាតសន្ធឹងពាសពេញផ្នែកខាងជើង ខណៈកន្លែងផលិតនិងកន្លែងស្នាក់នៅពង្រីកនៅអគារកណ្តាល។

ការដ្ឋានសំណង់ដាច់ដោយឡែកមួយ ទំហំ ៤៥០ហិកតា ត្រូវបានបង្កើតឡើងនៅភាគខាងត្បូងនៃតំបន់សេដ្ឋកិច្ចពិសេស(SEZ) តែមិនមានព័ត៌មានណាលើកឡើងថាកន្លែងនេះ ជាកន្លែងផលិតដ្រូនទេ គ្រាន់តែមានផ្លូវមួយដែលអ្នកជំនាញសង្ស័យថាជារោងចក្រ។
រោងចក្រផលិតដ្រូនរបស់រុស្ស៊ី ធ្វើការដោយក្មេងជំទង់ បានពន្លឿនការផលិតដ្រូនរយៈចម្ងាយឆ្ងាយ(UAV) មានតម្លៃចាប់ពី ២ម៉ឺនដុល្លាទៅ ៦ម៉ឺនដុល្លា ដើម្បីផលិត។
លោក Oleksandr Syrskyi មេបញ្ជាការជាន់ខ្ពស់បំផុតរបស់អ៊ុយក្រែន និយាយកាលពីខែមករាថា រុស្ស៊ីកំពុងមានគម្រោងបង្កើនការផលិតដ្រូនអត្តឃាតទ្វេដង រហូតដល់ ១ ០០០គ្រឿងក្នុងមួយថ្ងៃ។
ដោយឡែក មន្ត្រីអាមេរិកម្នាក់ប្រាប់កាសែត The New York Times ថា វិមានក្រឹមឡាំងបានដឹកជញ្ជូនគ្រឿងបន្លាស់ដ្រូនទៅកាន់អ៊ីរ៉ង់តាមរយៈសមុទ្រ Caspian ដើម្បីជួយកសាងសមត្ថភាពយោធារបស់ទីក្រុងតេហេរ៉ង់ឡើងវិញ អំឡុងពេលបទឈប់បាញ់បច្ចុប្បន្ន។
គួរបញ្ជាក់ថា ផ្លូវសមុទ្រ Caspian ត្រូវបានប្រើប្រាស់ជាប្រវត្តិសាស្ត្រដោយអ៊ីរ៉ង់និងរុស្ស៊ី ដើម្បីដឹកជញ្ជូនទំនិញយោធារវាងប្រទេសទាំងពីរ៕
ប្រែដោយ៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


