Connect with us

សន្តិសុខសង្គម

អាវុធហត្ថលើផ្ទៃប្រទេសកំពុងស្រាវជ្រាវករណីមន្ត្រីម្នាក់ប្រើពាក្យសម្ដីមិនសមរម្យលើបណ្ដាញសង្គមដើម្បីចាត់វិធានការ

បានផុស

នៅ

អាវុធលើផ្ទៃប្រទេស បាននិងកំពុងស្រាវជ្រាវលើមន្ត្រីម្នាក់ដើម្បីចាត់វិធានការអនុវត្តវិន័យកងកម្លាំង ពាក់ព័ន្ធការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យនៅលើបណ្ដាញសង្គម អមជាមួយសកម្មភាពបង្ហាញពីការបង្អួតសំឡេងកែច្នៃបំពង់ស៊ីម៉ាំងរថយន្ដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសពីចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយនៅលើបណ្ដាញសង្គមពីការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យរបស់បុគ្គលរូបនោះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់អង្គភាព។
តាមការប្រកាសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន ជំហានដំបូង កងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវបុគ្គលរូបនេះ គឺពិតជាមានឈ្មោះក្នុងបញ្ជីក្របខ័ណ្ឌ ស្ថិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថពិតមែន ហើយក៏កំពុងស្រាវជ្រាវដើម្បីចាត់វិធានការផងដែរ។

សូមជម្រាបថា កាលពីពេលថ្មីនេះ នៅលើបណ្ដាញសង្គមមានការចែកចាយឃ្លីបវិដេអូពីសកម្មភាពបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថមួយរូប ប្រើប្រាស់ពាក្យសម្ដីឌីដងមិសមរម្យ អមជាមួយការបង្អួតសំឡេងកែច្នៃបំពង់ស៊ីម៉ាំងរថយន្ដ ដែលធ្វើឲ្យមហាជនបញ្ចេញមតិរិះគន់យ៉ាងខ្លាំងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម