Connect with us

ព័ត៌មានជាតិ

និស្សិតកម្ពុជា ២ក្រុម លេចធ្លោក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាអន្តរជាតិ ជាមួយដំណោះស្រាយឆ្លាតវៃសម្រាប់ឧស្សាហកម្មកាត់ដេរ

បានផុស

នៅ

ក្រុមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកម្ពុជា មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ICT) បានបង្ហាញសមត្ថភាពដ៏លេចធ្លោ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ក្រុមហ៊ុន Huawei ក្នុងការបង្ហាញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត គាំទ្រឧស្សាហកម្មកាត់ដេរ។

ការបង្ហាញសមត្ថភាពនេះ ធ្វើឡើងអំឡុងការប្រកួត Huawei ICT Competition APAC 2026 លើកទី១០ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខណៈទទួលបានការចាប់អារម្មណ៍ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមមូលនិធិអាស៊ាន ដោយមានអ្នកចូលរួម និងនិស្សិតជាង ៨,៦០០នាក់មកពី ១៣ប្រទេស ដើម្បីចូលរួមប្រកួតប្រជែងផ្នែកផ្លូវពពក ផ្លូវបណ្តាញ ផ្លូវកុំព្យូទ័រ និងនវានុវត្តន៍ ក្រោមវត្តមានរបស់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដៃគូឧស្សាហកម្ម និងតំណាងក្រុមហ៊ុន Huawei ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើន។

ក្នុងសុន្ទរកថាបើកកម្មវិធី កៅ គឹមហួន បានសង្កត់ធ្ងន់ថា ការផ្តល់អាទិភាពដល់ទេពកោសល្យរបស់យុវជន គឺជាប្រភពនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងស្មារតីសហគ្រិនភាពនៅក្នុងតំបន់ ដែលស្របតាមផែនការមេឌីជីថលអាស៊ាន​ឆ្នាំ២០៣០ ទេពកោសល្យឌីជីថល គឺជាចង្វាក់បេះដូងនៃចក្ខុវិស័យនេះ។

ក្នុងនោះ មានសាកលវិទ្យាល័យមកពីទូទាំងប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងក្នុងវគ្គជម្រុះថ្នាក់ជាតិ ខណៈសមិទ្ធផលរបស់កម្ពុជាក្នុងការប្រកួតនេះ រួមមាន៖
– និស្សិត AUPP – ពានរង្វាន់នវានុវត្តន៍ AI ៖ រង្វាន់លេខ២ និងមានសិទ្ធិចូលរួមវគ្គផ្តាច់ព្រ័ត្រសកល នៅទីក្រុង Shenzhen ប្រទេសចិន ក្នុងខែមិថុនា ។
– និស្សិត ITC – ពានរង្វាន់នវានុវត្តន៍ AI (រង្វាន់លេខ៣) ។
– និស្សិត AUPP – ពានរង្វាន់បណ្តាញ (រង្វាន់លេខ៣) ។
– និស្សិត AUPP – ពានរង្វាន់ Cloud (រង្វាន់លេខ៣) ។

គួរបញ្ជាក់ថា ការប្រកួត Huawei ICT Competition គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាអន្តរជាតិប្រចាំឆ្នាំ ដែលបង្កើតឡើងសម្រាប់និស្សិត និងគ្រូបង្រៀនសាកលវិទ្យាល័យ ដើម្បីពង្រឹងចំណេះដឹងផ្នែក ICT អភិវឌ្ឍជំនាញអនុវត្តជាក់ស្តែង និងលើកទឹកចិត្តដល់ការច្នៃប្រឌិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម