ព័ត៌មានជាតិ
សម្តេចតេជោ រំឮកថារដ្ឋត្រៀមថវិកាខ្ទង់ពាន់លានដុល្លារសម្រាប់ស្តារហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ប៉ុន្តែកូវីដបង្អាក់គម្រោង
ក្រោមគោលនយោបាយ «ឈ្នះ-ឈ្នះ» និងការអនុវត្តគោលការណ៍សន្សំសំចៃ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ រដ្ឋាភិបាលកម្ពុជាដៃម្ខាងទទល់ជម្លោះផ្ទៃក្នុង និងដៃម្ចាងទៀតខិតខំកសាង ដោយប្រើវិធីសាស្រ្តសន្សំសំចៃ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ។

តាមរយៈការសន្សំសំចៃជាបន្តបន្ទាប់ និងការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព រហូតមកដល់ឆ្នាំ ២០២០ រដ្ឋាភិបាលអាចសន្សំថវិកាបានក្នុងទំហំរាប់ពាន់លានដុល្លារអាមេរិក សម្រាប់ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស។ ទោះជាយ៉ាងណា រលកនៃជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផង បានធ្វើឱ្យផែនការអភិវឌ្ឍន៍មួយចំនួនរបស់រដ្ឋាភិបាលត្រូវជួបការរាំងស្ទះ និងពន្យារពេល។
ក្នុងឱកាសអញ្ជើញទស្សនាអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍រំលឹកអំពីដំណើរតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចាប់តាំងពីគ្រាដែលប្រទេសជាតិជួបការលំបាកខ្លាំង ទាំងខ្វះខាតថវិកា ហើយពេលខ្លះសូម្បីតែប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការក៏មិនមានគ្រប់គ្រាន់ផងដែរ។ ទោះបីជាប្រឈមនឹងឧបសគ្គជាច្រើនក្តី ក្រោមការដឹកនាំរបស់សម្តេច និងថ្នាក់ដឹកនាំកម្ពុជា ប្រទេសកម្ពុជាបានបន្តអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងអនុវត្តការគ្រប់គ្រង និងការសន្សំសំចៃថវិកាប្រកបដោយប្រសិទ្ធភាព ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់ប្រទេសជាតិ។

សម្តេចតេជោ បានទម្លាយឱ្យដឹងថា៖«ពេលនោះយើងសន្សំប្រាក់ បានប្រមាណជា ៤ពាន់លានដុល្លារ ប៉ុន្តែកូវីដ បានធ្វើបាបយើង ធ្វើឱ្យស្រុតផែនការមិនបានសម្រេច»។ បើសិនមិនមានកូវីដ ១៩ ធ្វើបាបយើង ខ្ញុំនិយាយបានថា ពេលនោះយើងដកត្រឹមតែ ២ពាន់លានដុល្លារ ឬ ២៥០០ ដុល្លារយកមកធ្វើហេដ្ឋារចនាសម្ព័ន្ធឱ្យខ្លាំងដោយមិនពឹកពាក់បរទេស»។
ក្រៅពីមានផែនការដកប្រាក់សន្សំមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្តេចបង្ហើបថាបានត្រៀមគម្រោង ១ពាន់លានដុល្លារ សម្រាប់ទិញម៉ាស៊ីនភ្លើង ៤០០ មេកាវ៉ាត់ ដាក់នៅជិតក្រុងភ្នំពេញ ដើម្បីត្រៀមសង្គ្រោះ ក្នុងករណីមានការដាច់ចរន្តអគ្គិសនីផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីកូវីដ ១៩ សម្តេចតេជោអះអាងថា កម្ពុជាបានស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ និងមានសន្ទុះកំណើនជាបន្តបន្ទាប់។ តួយ៉ាង គិតត្រឹមរយៈពេល ៥ ខែ ឆ្នាំ ២០២៦ នៃចំណូលពន្ធដារសម្រេចបានជាង៥៣% គិតជាទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ។
កាលពីឆ្នាំ ២០១៩ រដ្ឋាភិបាលបានទម្លាក់ថវិកាជាតិដ៏ច្រើនប្រមាណជិត ៣០០ លានដុល្លារ ស្ថាបនាផ្លូវចំនួន ៣៧ ខ្សែមានប្រវែង ៨៤ គីឡូម៉ែត្រ ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


