Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ «របួសកូនដៃមួយ មិនគួរធ្វើឲ្យខ្លួនប្រាណទាំងមូលពិការឡើយ»

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសរនៅលើទំព័រហ្វេសបុកផ្លូវការរបស់សម្តេចនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវនឹងថ្ងៃទី១៤ ខែមេសានេះ ដោយប្រៀបធៀបថា ការលំបាកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺដូចជា «របួសកូនដៃមួយ» ដែលមិនគួរធ្វើឲ្យរាងកាយទាំងមូលពិការបាត់បង់សកម្មភាពសេដ្ឋកិច្ចសង្គមឡើយ។

សម្តេចតេជោបានលើកឡើងថា កម្ពុជាបច្ចុប្បន្នលែងមានជំងឺឆ្លងកូវីដ-១៩ ដូចឆ្នាំ២០២០ ដូច្នេះមិនគួរហាមឃាត់ប្រជាជនជាង១៧លាននាក់ពីការប្រារព្ធពិធីបុណ្យចូលឆ្នាំ ឬបិទផ្សារ បិទធនាគារ បិទរោងចក្រ និងសាលារៀននោះទេ។ សម្តេចបានចោទសួរថា តើត្រូវទុកឲ្យប្រជាជននាំគ្នាស្រែកយំ បញ្ឈប់សកម្មភាពជីវភាពទាំងស្រុងឬយ៉ាងណា?

សម្តេចតេជោបានចាត់ទុក ការរិះគន់របស់ពួកជ្រុលនិយមដែលចោទរាជរដ្ឋាភិបាលថា មិនគិតដល់ការលំបាករបស់កងទ័ព និងប្រជាជនភៀសសឹក គឺជាចេតនាធ្វើឲ្យជាតិទាំងមូលធ្លាក់ក្នុងស្ថានភាពពិការគ្មានសកម្មភាពសេដ្ឋកិច្ចសង្គម។ សម្តេចបានអះអាងថា សកម្មភាពសប្បាយរីករាយរបស់ប្រជាជនក្នុងពិធីទទួលទេវតាឆ្នាំថ្មី គឺស្មើនឹងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។

ជាទីបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញអ្នកប្រឆាំងនឹងការចូលឆ្នាំទាំងក្នុង និងក្រៅប្រទេសឲ្យចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យប្រពៃណីជាតិ ដោយថា «សូមកុំខ្មាសអៀនអី» គ្រាន់តែការគិតខុស និងសកម្មភាពខុសនាំឲ្យខ្លួនឯងខាតបង់តែប៉ុណ្ណោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម