ព័ត៌មានអន្ដរជាតិ
ចិនអំពាវនាវជាថ្មី ឲ្យអាមេរិកនិងអ៊ីរ៉ង់ គោរពបទឈប់បាញ់ ស្តារសន្តិភាពឡើងវិញ
មកទល់ពេលនេះជម្លោះនៅមជ្ឈិមបូព៌ា បង្កឡើងដោយសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់មិនទាន់ថមថយនៅឡើយទេ ព្រោះអាមេរិកនិងអ៊ីរ៉ង់នៅតែចោទគ្នាទៅវិញទៅមក យកលេសបាញ់ទៅប្រទេសនៅឈូងសមុទ្រជាបន្តបន្ទាប់ បង្កឱ្យមានភាពតានតឹងមិនដាច់ថ្ងៃ ដោយឃើញដូចនោះ ប្រទេសចិនអំពាវនាវនៅពីថ្ងៃពុធ ជំរុញឱ្យសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គោរពបទឈប់បាញ់ ដោយទទូចឱ្យភាគីទាំងអស់ប្រឆាំងនឹងការធ្វើសង្គ្រាមជាថ្មី។
យោងតាមភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា៖ « ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ន»។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិនបានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកអះអាងថា ខ្លួនធ្វើការវាយប្រហារលើកោះ Qeshm ឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហារដោយអ៊ីរ៉ង់នៅទូទាំងមជ្ឈិមបូព៌ា។
អាមេរិកថា កងទ័ពសហរដ្ឋអាមេរិក និងកងកម្លាំងយោធាដៃគូរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់ជាច្រើនគ្រាប់។ ចំណែក ប្រទេសគុយវ៉ែតថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលនិងដ្រូនអ៊ីរ៉ង់ នៅព្រឹកព្រលឹមថ្ងៃពុធ។
លោកស្រី Mao និយាយថា៖ « សង្គ្រាមបន្តឡើងវិញនេះ មិនបានបម្រើផលប្រយោជន៍របស់នរណាម្នាក់ឡើយ»។
លោកស្រីបន្ថែមថា៖ « យើងសង្ឃឹមថាភាគីពាក់ព័ន្ធអាចឱ្យតម្លៃដល់ឱកាសនៃសន្តិភាព គោរពការប្តេជ្ញាចិត្តឈប់បាញ់ និងរក្សាសន្ទុះនៃការចរចា ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះ តាមរយៈមធ្យោបាយនយោបាយ ផ្នែកការទូត និងសម្រេចបាននូវបទឈប់បាញ់ដ៏ទូលំទូលាយ យូរអង្វែង ជាពិសេសបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ស្តារសន្តិភាព ភាពស្ងប់ស្ងាត់នៅមជ្ឈិមបូព៌ាឡើងវិញ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានសងសឹកគ្នា ដោយវាយប្រហារតាមផ្លូវអាកាស ទោះបីជាមានបទឈប់បាញ់ចាប់តាំងពីថ្ងៃទី៨ ខែមេសា បន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានផ្តួចផ្តើមសង្គ្រាមលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


