ជីវិតកម្សាន្ដ
តារាសម្តែង ង៉ែត សុវណ្ណលីតា ចេញមុខបដិសេធ និងដាក់បណ្តឹងរួចរាល់ ក្រោយផេកមួយចោទខ្លួនពាក់ព័ន្ធរឿងកម្ចី
តារាសម្តែងជើងចាស់ ង៉ែត សុវណ្ណលីតា ថ្មីៗនេះបានចេញមុខបដិសេធយ៉ាងដាច់អហង្ការ បន្ទាប់ពីមានផេកមួយគឺ បានយកឈ្មោះខ្លួន និងស្វាមីទៅបង្ហោះ រួចចោទប្រកាន់ថាជាជនបោកប្រាស់លុយមិនសង។

តារាសម្តែងជើងចាស់អ្នកនាង ង៉ែត សុវណ្ណលីតា បានបញ្ជាក់ថា រវាងអ្នកនាងនិងស្វាមីកន្លងមកមិនដែលធ្លាប់ពាក់ព័ន្ធការកម្ចីនេះ ខណ:បន្ទាប់ពីកើតមានរឿងរ៉ាវខាងលើនេះ អ្នកនាងបានទៅដាក់ពាក្យប្តឹងរួចរាល់ហើយ ដើម្បីឱ្យច្បាប់មានវិធានការលើក្រុមជនអនាមិកទាំងនោះ។
តារាសម្តែងអ្នកនាង ង៉ែត សុវណ្ណលីតា បានប្រកាសជាសាធារណថា ខ្លួន និងស្ត្រី ដែលគណនីឈ្មោះ Raj Bahtta ចោទថាបានពាក់ពន្ធ័នឹងកម្ចីរបស់ស្ត្រីរូបនោះ មិនជាប់ពាក់ព័ន្ធនឹងគ្នាឡើយ និងសង្កត់ធ្ងន់ថា បើអ្នកនោះខ្ចីលុយ ត្រូវទៅទារលុយពីគេ ខណៈអ្នកនាង និងស្វាមី មិនបានដឹងរឿងបុគ្គលនោះទៅខ្ចីលុយអនឡាញអី្វអស់ហ្នឹងឡើយ។ តារាសម្តែងរូបនេះ សង្កត់ធ្ងន់ទៀតថា “ខ្ញុំនិងបងប្អូនខ្ញុំទាំងអស់ មិនដឹងរឿងទាំងអស់នេះ សូមកុំយករូកថតគ្រួសារខ្ញុំទៅពាក់ព័ន្ធឱ្យសោះ”។

តារាសម្តែងជើងចាស់អ្នកនាង ង៉ែត សុវណ្ណលីតា បានឱ្យដឹងបន្ថែមទៀតថាអ្នកនាងនិងស្វាម៉ីបានដាក់ពា ក្យបណ្ដឹងរួចហេីយៗទៅលេីជនអនាមិកដែលខ្លួនមិ នដែលស្គាល់សោះមកបង្ខូចកេរ្ត៍ឈ្មោះគ្រួសាររបស់អ្នកនាងនាពេលនេះ។ តាមរយ:នេះដែរក៏មានមតិមួ យចំនួនបានបង្ហាញការហួសចិត្តនិងស្នើឱ្យមានការប្រុងប្រយ័ត្នខ្ពស់មិនថាអ្នកសិល្ប:ឬអ្នកគាំទ្រនោះទេ ៕ដោយ: ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


