ព័ត៌មានអន្ដរជាតិ
៥ ខែដើមឆ្នាំ វៀតណាមកត់ត្រាពីកំណើនពាណិជ្ជកម្មដល់ ៤៤៥ ប៊ីលានដុល្លារ
ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់វៀតណាម បានហក់ឡើងខ្ពស់ត្រដែតប្រមាណ ២៥% ដល់ ៤៤៥,១២ ប៊ីលានដុល្លារ ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NSO) ក្រោមក្រសួងហិរញ្ញវត្ថុវៀតណាម ចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា ការនាំចេញបានកើនឡើង ១៩,៥% ឆ្នាំលើឆ្នាំ ដល់ជាង ២១៥,៦៦ ប៊ីលានដុល្លារ ខណៈការនាំចូលវិញ បានកើនឡើង ៣០,៨% ដល់ ២២៩,៤៦ ប៊ីលានដុល្លារ។
យ៉ាងណាមិញ តួលេខនេះ បង្ហាញពីឱនភាពពាណិជ្ជកម្មដល់ទៅ ១៣,៨ ប៊ីលានដុល្លារ សម្រាប់រយៈពេល ៥ ខែ ខណៈក្នុងរយៈពេលដូចគ្នាឆ្នាំមុន វៀតណាមបានកត់ត្រាពីអតិរេកពាណិជ្ជកម្ម ៥,១ ប៊ីលានដុល្លារ។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់វៀតណាម ខណៈចិនគឺជាប្រភពផ្គត់ផ្គង់ទំនិញនាំចូលធំបំផុត។
លោកស្រី Nguyen Thi Huong នាយិកាការិយាល័យស្ថិតិ បាននិយាយថា វិធានការបន្ថែមទៀតគឺត្រូវការជាចាំបាច់ ដើម្បីជំរុញការនាំចេញ កែលម្អគុណភាពផលិតផល បង្កើនការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃក្នុងតំបន់ និងសកល និងធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ បណ្តាញផលិតកម្ម និងទីផ្សារនាំចេញ។
លោកស្រីក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឱ្យបានពេញលេញ ពង្រីកការនាំចេញទៅកាន់ទីផ្សារសំខាន់ៗ ទាញយកអត្ថប្រយោជន៍ពីគោលដៅដែលកំពុងរីកចម្រើន និងសក្តានុពលដូចជាទីផ្សារហាឡាល អាមេរិកឡាទីន និងអាហ្វ្រិក និងជួយអាជីវកម្មឱ្យបំពេញតាមស្តង់ដារទីផ្សារដែលកំពុងវិវត្ត ឆ្លើយតបទៅនឹងវិធានការប្រឆាំងការលក់បង្ខូចតម្លៃ និងអនុម័តបច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើនភាពប្រកួតប្រជែង និងជំរុញកំណើននាំចេញ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


