ព័ត៌មានអន្ដរជាតិ
លោក Israel Katz ៖ ប្រតិបត្តិការយោធានៅលីបង់នៅតែបន្ត និង មិនឲ្យប្រជាជនលីបង់វិលវិញទេ
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ថា អ៊ីស្រាអែលនឹងនៅតែបន្តប្រតិបត្តិការយោធាក្នុងភាគខាងត្បូងប្រទេសលីបង់ ហើយប្រជាជនលីបង់ដែលត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងដោយសារតែយោធាអ៊ីស្រាអែល នឹងមិនទាន់អាចវិលត្រឡប់មកវិញនោះទេ។

ការលើកឡើងរបស់លោកបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភាគីលីបង់ និងអ៊ីស្រាអែល និងបន្ទរដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ពួកគេបានព្រមព្រៀងគ្នាក្នុងការអនុវត្តបទឈប់បាញ់ នៅក្នុងកំឡុងពេលនៃការចរចានៅក្នុងទីក្រុងវ៉ាស៊ីនតោន។ កិច្ចព្រមព្រៀងនេះ គឺផ្អែកទៅលើលក្ខខណ្ឌដែលទាមទារឲ្យមានការបញ្ឈប់ការបាញ់ប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធហេសបូឡា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយសារព័ត៌មាន Reuters លោក Katz បានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលនឹងនៅតែបន្តឈរជើងនៅក្នុងតំបន់ដែលខ្លួនហៅថា «តំបន់សន្តិសុខ» នៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងនៅក្នុងតំបន់ប្រាសាទ Beaufort ដែលជាបន្ទាយការពារមានអាយុកាល ៩០០ ឆ្នាំ ដែលអ៊ីស្រាអែលដណ្តើមបានកាលពីថ្ងៃសៅរ៍កន្លងទៅ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានបន្តថា យោធារបស់លោក នឹងបន្ត «កម្ទេចហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនៅក្នុងតំបន់នោះ» ខណៈពេលដែលអ៊ីស្រាអែលមាន «សេរីភាពក្នុងការធ្វើសកម្មភាព ដោយមានការគាំទ្រពីអាមេរិក ក្នុងការវាយប្រហារលើទីក្រុងបេរូត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយមកលើសហគមន៍ និងទឹកដីរបស់អ៊ីស្រាអែល»។
គួរបញ្ជាក់ថា លីបង់ និងអ៊ីស្រាអែល បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ទី៣ ខែមិថុនា លើបទឈប់បាញ់ថ្មីមួយ ក្រោមការគាំទ្រពីអាមេរិកនៅក្នុងប្រទេសលីបង់។ ភាគីទាំងពីរធ្លាប់បានព្រមព្រៀងគ្នាលើការបញ្ឈប់អរិភាពកាលពីខែមេសា ដែលត្រូវបានពង្រឹងបន្ថែមក្នុងខែឧសភា ប៉ុន្តែទោះជាយ៉ាងណា អំពើហិង្សានៅតែបន្តកើតមានដដែលៗដោយមិនស្រាកស្រាន្តឡើយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
យោធាអ៊ីរ៉ង់ ថា ខ្លួនមិនទាន់បញ្ចេញ «សន្លឹកបៀឈ្នះ» អស់ទេ និងត្រៀមខ្លួនសម្រាប់សង្គ្រាមជានិច្ច
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


