កីឡា
ក្រុមបញ្ជាការដ្ឋានអង្គរក្ស គិតមកដល់ពេលនេះមានប្រាក់រង្វាន់ ៧លានរៀលក្នុងដៃហើយនៅតេជោលីគ
ក្រុមខ្លាំងបញ្ជាការដ្ឋានអង្គរក្សជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំជុំទី១ ដែលទើបបញ្ចប់កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះដោយឆ្លងកាត់ ៧ប្រកួតឈ្នះទាំង៧ ខណៈសរុបថវិកាដែលមានក្នុងដៃគឺឡើងដល់ ៧លានរៀលហើយនៅអំឡុងពេលនេះ។

ក្រុមបញ្ជាការដ្ឋានអង្គរក្ស
សម្រាប់ការប្រកួតនៅរដូវកាលទី៣ នេះគឺពិសេស និងមានទឹកប្រាក់ឡើងជាបន្តបន្ទាប់ផងដែរចំពោះបណ្ដាក្រុមដែលបានជាប់មកចូលរួមតេជោលីគ ២០២៦។ បញ្ជាក់ពីទឹកប្រាក់ដែលក្រុមខ្លាំងបញ្ជាការដ្ឋានអង្គរក្សមានក្នុងដៃនៅពេលនេះគឺ៖
ទឹកប្រាក់ ១លានរៀល៖ បានមកពីការចូលរួមនៅជុំទី១ (ក្រុមទាំង ៨ដែលមានឈ្មោះលេងនេះទទួលបានមួយក្រុម១លានរៀល)។
ទឹកប្រាក់ ៤លានរៀល៖ បានមកពីការជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំជុំទី១។ ទឹកប្រាក់នេះលើកទឹកចិត្តចំពោះក្រុមដែលធ្វើបានល្អជាងគេដោយជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំជុំនីមួយៗ។
ប្រាក់ ២លានរៀល៖ បានដោយសារតែក្រុមមួយនេះឡើងទៅលេងនៅវគ្គវិលជុំសន្សំពិន្ទុនៅជុំទី២ ដែលមានសរុប ៦ក្រុម។ ក្រុមដែលបានឆ្លងផុតពីមួយជុំទៅមួយជុំប្រាក់តម្លៃក្លឹបចូលរួមគឺគុណទ្វេដង ( x 2 )។ ដូច្នេះហើយក្រុមដែលបានទៅជុំបន្តបន្ទាប់គឺប្រាក់ក្លឹបកើនឡើងរហូតផងដែរ៕

គ្រូបង្វឹកក្រុមបញ្ជាការដ្ឋានអង្គរក្ស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


