កីឡា
ក្រុមនារីព្រះខ័នរាជស្វាយរៀង ប៉ះ ក្រុមនារីស្រុកស្វាយទាប ពានស្វាយរៀងខាប់នារី សប្តាហ៍ទី២
ក្រុមនារីព្រះខ័នរាជស្វាយរៀង បន្តស្វែងរកជ័យជម្នះលើកទី២ នៅពេលត្រូវជួប ក្រុមនារី សសយក ស្រុកស្វាយទាប វេលាម៉ោង ៣:៣០ នាទីរសៀល នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ ២០២៦ សម្រាប់ការប្រកួតសប្តាហ៍ទី២ ពានរង្វាន់ស្វាយរៀងខាប់នារី រដូវកាលទី២។

កាលពីសប្តាហ៍ទី១ ក្រុមនារី ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្រុមនារី សសយក ស្រុកកំពង់រោទិ៍ ដោយលទ្ធផល ៤-១។ ចំណែកក្រុមនារី សសយក ស្រុកស្វាយទាប មិនទាន់មានពិន្ទុរាប់ទេ បន្ទាប់ពីចាញ់ក្រុម សសយក ស្រុករមាសហែក ១-៣។

ម៉ោង៨ព្រឹក ថ្ងៃអាទិត្យ ទី៧ នេះ ក្រុម សសយក ស្រុករមាសហែក ក៏ត្រូវស្វែងជ័យជម្នះលើកទី២ដែរ ដោយត្រូវជួបក្រុម 2 Brothers។ នៅសប្តាហ៍ទី១ ក្រុម សសយក ស្រុករមាសហែក បានឈ្នះ ក្រុមសសយក ស្រុកស្វាយទាប ដោយលទ្ធផល ៣-១។ ចំពោះក្រុម 2 Brothers ទើបចាប់ផ្តើមប្រកួតលើកទី១។

នៅវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃដដែល ក្រុមវិទ្យាល័យព្រះពន្លា ត្រូវប្រកួតជាមួយក្រុមនារី សសយក ស្រុកកំពង់រោទិ៍។ កាលសប្តាហ៍ទី១ ក្រុម វិទ្យាល័យព្រះពន្លា បានចាញ់ក្រុម CRS Sports ដោយលទ្ធផល ៣-១ ដែរ ហើយក្រុម សសយក ស្រុកកំពង់រោទិ៍ បានចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង ១-៤៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


