កីឡា
រសៀលនេះក្រុមខ្លាំងប៉ះគ្នាដណ្ដើមពិន្ទុ ជើងឯកនារីស្វាយរៀងខាប់
ការប្រកួតសន្សំពិន្ទុក្នុងពូល ពានរង្វាន់បាល់ទាត់នារីស្វាយរៀងខាប់ រដូវកាលទី១ ឈានដល់សប្ដាហ៍ទី៣ ខណៈក្រុមខ្លាំង សសយក ស្រុកស្វាយទាប ប៉ះក្រុមសសយក ស្រុករំដួល ជាក្រុមខ្លាំងដូចគ្នា។

កាលពីសប្ដាហ៍ទី១ ក្រុមទាំង២សុទ្ធតែរកបាន៣ពិន្ទុដូចគ្នា ក្នុងនោះ ក្រុមសសយក ស្រុកស្វាយទាប បានយកឈ្នះ ក្រុមសសយក ស្រុកស្វាយជ្រុំ ដោយលទ្ធផល ១០-០។ គ្រាប់បាល់៨គ្រាប់រកបានដោយកីឡាការិនី ឈាង ភាព ម្នាក់ឯង ខណៈ២គ្រាប់ទៀតរកបានដោយកីឡាការិនី មុត ម្លិះ។
ចំពោះក្រុមសសយក ស្រុករំដួល ក៏បានយកឈ្នះក្រុមស្រ្ដីដើម្បីកីឡា ដោយលទ្ធផល ៤-០។ គ្រាប់បាល់រកបានដោយកីឡាការិនី និត សុខា ២គ្រាប់ និងកីឡាការិនី សឿង សុភក្រ័ ២គ្រាប់។ ក្នុងសប្ដាហ៍ទី៣នេះក្រុមទាំង២ ត្រូវជូបគ្នាដណ្ដើមប្រជែងយក៣ពិន្ទុក្នុងពូល«ក» ហើយការប្រកួតនេះក៏មានការផ្សាយផ្ទាល់លើផេក FACEBOOK PAGE SVAY RIENG CUP ផងដែរ។

កាលវិភាគប្រកួតសប្ដាហ៍ទី៣ វគ្គសន្សំពិន្ទុក្នុងពូល ក
- សសយក ស្រុកស្វាយទាប vs សសយក ស្រុករំដួល ម៉ោង៣រសៀល ថ្ងៃទី២១ ខែមីនា
- សសយក ក្រុងស្វាយរៀង vs សសយក ស្រុកស្វាយជ្រុំ ម៉ោង៣:៣០រសៀល ថ្ងៃទី២៤ ខែមីនា

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


