ព័ត៌មានអន្ដរជាតិ
របាយការណ៍សម្ងាត់របស់ IAEA ជំរុញអ៊ីរ៉ង់ ឲ្យបើកផ្លូវចូលទៅត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ បន្ទាន់
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបញ្ជាក់ជាថ្មីនៅក្នុងរបាយការណ៍សម្ងាត់មួយ ដែលទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយកាលពីថ្ងៃ ទី៤ ខែមិថុនា ថា កង្វះខាតលទ្ធភាពចូលទៅពិនិត្យសារធាតុនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់ កំពុងបង្កឲ្យមាន «ក្តីបារម្ភអំពីការរីកសាយភាយ» អាវុធនុយក្លេអ៊ែរ ហើយស្ថាប័នអន្តរជាតិនេះ បានអំពាវនាវឲ្យទីក្រុងតេហេរ៉ង់ ចាត់វិធានការ ប្រកបដោយស្មារតីស្ថាបនា។

ប្រភពអ្នកការទូតមួយរូប បានទម្លាយថា បើផ្អែកតាមរូបភាពផ្កាយរណប ទីភ្នាក់ងារ IAEA មិនបានឃើញមានសកម្មភាពណាមួយនៅឯទីតាំងនុយក្លេអ៊ែរសំខាន់ៗទេ ។ ប៉ុន្តែ IAEA បានបាត់បង់សិទ្ធិចូលទៅកាន់មូលដ្ឋាននុយក្លេអ៊ែរសំខាន់ៗមួយចំនួន ចាប់តាំងពីអ៊ីស្រាអែល រួមដៃជាមួយអាមេរិក បានបើកជម្លោះយោធារយៈពេល ១២ ថ្ងៃកាលពីខែមិថុនា ឆ្នាំ ២០២៥ ដែលកាលណោះ មានការទម្លាក់គ្រាប់បែកចំទីតាំងនុយក្លេអ៊ែរជាច្រើន។
លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរក៏បានរងការវាយប្រហារបន្ថែមទៀត នៅក្នុងសង្គ្រាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំនេះ ដែលធ្វើឲ្យ IAEA ត្រូវចេញមុខជម្រុញសុំសិទ្ធិចូលពិនិត្យជាបន្តបន្ទាប់។
យោងតាមរបាយការណ៍របស់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ រូបភាពផ្កាយរណបបានបង្ហាញថា អ៊ីរ៉ង់បានបើកទ្វាររូងភ្នំចំនួន ៥០ ក្នុងចំណោមទ្វាររូងភ្នំចំនួន ៦៩ ដែលត្រូវបានអាមេរិក និងអ៊ីស្រាអែលទម្លាក់គ្រាប់បែកកម្ទេច នៅឯមូលដ្ឋានមីស៊ីលក្រោមដីចំនួន ១៨ កន្លែង។
ប្រភពអ្នកការទូតដដែលបានបន្តថា IAEA មិនបានរកឃើញចលនាណាមួយបន្ថែមទៀតទេ នៅឯទីតាំងសំខាន់ៗ ដូចជា Isfahan និង Natanz ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ នៅក្នុងរបាយការណ៍ IAEA បានបញ្ជាក់ថា ខ្លួនបានចុះធ្វើការត្រួតពិនិត្យនៅក្នុងសប្តាហ៍នេះ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ប៉ុន្តែមិនបានចូលទៅកាន់ទីតាំងផ្សេងទៀតឡើយ។
មុនពេលមានការវាយប្រហាររបស់អាមេរិកកាលពីខែមិថុនា ឆ្នាំ ២០២៥ IAEA បានគណនាថា អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិត ៦០ ភាគរយ ចំនួនប្រហែល ៤៤០ គីឡូក្រាម ដែលកម្រិតនេះគឺខិតជិតទៅនឹងកម្រិត ៩០ ភាគរយ ដែលចាំបាច់សម្រាប់ការផលិតគ្រាប់បែកបរមាណូ ហើយវាមានកម្រិតខ្ពស់ឆ្ងាយណាស់ពីដែនកំណត់ ៣,៦៧ ភាគរយ ដែលត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលដែឥឡូវនេះលែងមានសុពលភាពហើយ។
ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៥ មក វាសនានៃឃ្លាំងផ្ទុកសារធាតុចម្រាញ់ទាំងនេះ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែទីក្រុងតេហេរ៉ង់បានបដិសេធមិនឲ្យក្រុមអធិការកិច្ចរបស់ IAEA ចូលទៅកាន់ទីតាំងដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលឡើយ។ ការដែលទីភ្នាក់ងារខកខានមិនបានចូលផ្ទៀងផ្ទាត់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ និងកម្រិតទាប ដែលបានប្រកាសពីមុន អស់រយៈពេលជិតមួយឆ្នាំ ដែលវាជាការយឺតយ៉ាវខ្លាំងហួសពេលកំណត់ទៅតាមការអនុវត្តស្តង់ដារការពារសន្តិសុខ គឺជាបញ្ហាគួរឲ្យព្រួយបារម្ភខ្លាំងអំពីការរីកសាយភាយអាវុធ។
ជាយូរណាស់មកហើយ អ៊ីស្រាអែល និងអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ថា មានមហិច្ឆតាចង់បង្កើតអាវុធនុយក្លេអ៊ែរ ដោយលោក ត្រាំ បានយកការគំរាមកំហែងនេះធ្វើជាលេសដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់។ លោក ត្រាំ បានទទូចថា នៅក្នុងកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាម អ៊ីរ៉ង់ត្រូវតែទទួលយកលក្ខខណ្ឌដែលថា ខ្លួននឹងមិនត្រូវមានអាវុធនុយក្លេអ៊ែរដាច់ខាត ហើយសារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់ត្រូវតែបំផ្លាញចោល។ ផ្ទុយទៅវិញ ទីក្រុងតេហេរ៉ង់បានបដិសេធដដែលៗចំពោះការមានមហិច្ឆតាយោធា ដោយទទូចថាខ្លួនមានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍបច្ចេកវិទ្យានេះ សម្រាប់គោលបំណងស៊ីវិលតែប៉ុណ្ណោះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ប្រមុខ IAEA ថា ក្រុមវាយប្រហាររោងចក្រនុយក្លេអ៊ែរ អារ៉ាប់រួម ចង់បង្កមហន្តរាយធំ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


