កីឡា
វឿន វាសនា វិលមកលេងនៅកម្ពុជារយៈពេល ៣ ខែ
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា បានវិលមកប្រទេសកំណើតវិញរយៈពេល ៣ ខែ បន្ទាប់ពីចប់ការប្រកួតលីគបាល់ទះអាជីពតៃវ៉ាន់ រដូវកាល ២០២៥-២៦។

វឿន វាសនា បានវិលត្រឡប់មកដល់ប្រទេសកំណើតនៅរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៦ បន្ទាប់ពីជួយឲ្យក្រុម Win Streak ឈ្នះជើងឯកលីគបាល់ទះកំពូលតៃវ៉ាន់ ក្នុងវគ្គវិលជុំសន្សំពិន្ទុ ប៉ុន្តែរូបគេមិនមានឈ្មោះប្រកួតដណ្តើមជើងឯកនៅវគ្គខ្វែងចុងក្រោយទេ ដោយសារការប្រកួតវគ្គខ្វែងពេលវេលាកីឡាករត្រូវមានភារកិច្ចជួយជម្រើសជាតិ។
ក្នុងវីដេអូ កីឡាករ វឿន វាសនា បានលាអ្នកគាំទ្ររបស់ក្លិប Win Streak នៅតៃវ៉ាន់ ដែលត្រូវគេត្រូវចាកចេញពីក្លិបប្រមាណ ៣ ខែដើម្បីមកហ្វឹកហាត់ និងប្រកួតនៅប្រទេសកម្ពុជា។ រូបគេបានបញ្ជាក់ច្បាស់ថា ការមកកម្ពុជាគឺដើម្បីហ្វឹកហាត់ជាមួយជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាដើម្បីពានរង្វាន់អន្តរជាតិ។

កីឡាករមិនបានបញ្ជាក់ថាតើចូលរួមជាមួយក្លិបណាមួយនៅលីគបាល់ទះកម្ពុជា គឺ តេជោលីគ ឬយ៉ាងណានោះទេ ប៉ុន្តែមានការលើកឡើងតៗគ្នាថា វឿន វាសនា ទំនងជាចូលរួមមួយក្លិបបាល់ទះ វិសាខា សម្រាប់ការប្រកួតលីគតេជោលីគ ជុំទី២។ រូបគេមានសិទ្ធិចូលរួមជាមួយ វិសាខា ប្រសិនបើចប់កុងត្រារដូវកាលមុនច្បាស់លាស់ជាមួយក្លិប Win Streak ហើយចូលរួមជាមួយ វិសាខា មួយរយៈពេលខ្លី មុនពេលរូបគេត្រូវលេងឲ្យក្លិបណាមួយនៅរដូវកាលក្រោយ។
អ្នកគាំទ្រកម្ពុជា ក៏ជាអ្នកគាំទ្រក្លិប Win Streak ទំនងជាសប្បាយចិត្តដោយបានឮពី ផ្ទាល់មាត់របស់ វឿន វាសនា ថា រូបគេមកកម្ពុជាត្រឹមតែ ៣ ខែប៉ុណ្ណោះដើម្បីជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ហើយសង្ឃឹមជួបអ្នកគាំទ្រ Win Streak នៅរដូវកាលថ្មី។
សម្រាប់ការលេងឲ្យលីគបាល់ទះកំពូលតៃវ៉ាន់រដូវកាលទី ៣ វឿន វាសនា បានបំបែកកំណត់ត្រាក្លាយជាកីឡាករបាល់ទះទី ១ ដែលរកបានជាង ១ ពាន់ពិន្ទុក្នុងមួយរដូវកាល។ ជាមួយគ្នានេះ កីឡាករបានឈ្នះពានឯកត្តជន ២ ម្នាក់ឯង បន្ទាប់ពីលីគបាល់អាជីពតៃវ៉ាន់ (TPVL) បញ្ចប់លីគវគ្គរដូវកាលដំបូង (Regular Season) ជាស្ថាពរ។

បើគិតជាការប្រកួតវិលជុំសន្សំពិន្ទុ វឿន វាសនា បានឈ្នះជើងឯកលីគបាល់ទះតៃវ៉ាន់ ៣ រដូវកាលជាប់គ្នា។ នៅរដូវកាល ២០២៤-២៥ វឿន វាសនា បានឈ្នះពានឯកត្តជនចំនួន ៣ ម្នាក់ឯងគឺទី១ ពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ដែលជាពានសម្រាប់កីឡាករបង្ហាញសមត្ថភាពល្អជាងគេបំផុត។ ទី២ ពានរង្វាន់កីឡាកររកបានពិន្ទុច្រើនជាងគេ និងទី៣ ពានរង្វាន់កីឡាករវាយផ្តាច់ល្អបំផុត៕



អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


