ព័ត៌មានអន្ដរជាតិ
រដ្ឋអាជ្ញាបារាំងបើកស៊ើបអង្កេត ករណីអ៊ីស្រាអែល ធ្វើទារុណកម្មលើសកម្មជនដឹកជំនួយទៅហ្គាហ្សា
រដ្ឋអាជ្ញាប្រឆាំងភេរវកម្មនៃប្រទេសបារាំង បានលើកឡើងថា ខ្លួនបានបើកការស៊ើបអង្កេតបឋមមួយក្នុងករណីសង្ស័យថា មានការធ្វើទារុណកម្មនិងឧក្រិដ្ឋកម្មសង្គ្រាម ជុំវិញការប្រព្រឹត្តរបស់អាជ្ញាធរអ៊ីស្រាអែលលើសកម្មជនបារាំងដែលចូលរួមជាមួយកងនាវាដឹកជំនួយអន្តរជាតិ (Global Sumud) ទៅកាន់តំបន់ហ្គាហ្សាកាលពីខែមុន។
សារព័ត៌មាន Al Jazeera ផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ការិយាល័យព្រះរាជអាជ្ញាប្រឆាំងភេរវកម្មជាតិ (PNAT) ថា ការស៊ើបអង្កេតត្រូវបានបើកកាលពីថ្ងៃសុក្រ បន្ទាប់ពីការបញ្ជូនឯកសារកំណត់ហេតុការណ៍ដោយក្រសួងការបរទេសនៅចុងខែមុន ហើយមានសកម្មជនជាច្រើននៅលើកងនាវា Global Sumud ចោទប្រកាន់អាជ្ញាធរអ៊ីស្រាអែលពីបទប្រព្រឹត្តខុសធ្ងន់ធ្ងរ អំឡុងពេលឃុំខ្លួនពួកគេ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ និងឃុំខ្លួនសកម្មជន ៤៣០នាក់មកពីប្រទេសជិត៤០ បន្ទាប់ពីស្ទាក់ចាប់កងនាវាពួកគេនៅក្នុងដែនទឹកអន្តរជាតិកាលពីថ្ងៃទី១៨ ខែឧសភា ខណៈសកម្មជនទាំងនោះព្យាយាម ដើម្បីបំបែកការបិទផ្លូវឆ្ពោះទៅតំបន់ហ្គាហ្សា។
ការបិទផ្លូវទៅតំបន់ហ្គាហ្សា ត្រូវបានអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សនិយាយថា ខុសច្បាប់ ដោយពណ៌នាថា វាជាទម្រង់នៃការដាក់ទណ្ឌកម្មរួមគ្នា។
រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមអ៊ីស្រាអែល លោក Itamar Ben-Gvir ត្រូវបានអន្តរជាតិថ្កោលទោសយ៉ាងខ្លាំង បន្ទាប់ពីលោកបង្ហោះវីដេអូសើចចំអកឱ្យសកម្មជនលើកងនាវា ខណៈចងដៃពួកគេទៅក្រោយ។
ប្រទេសបារាំងបានហាមឃាត់ លោក Ben-Gvir មិនឱ្យចូលបារាំង ក៏ដូចជាសម្ព័ន្ធមិត្តជាច្រើនទៀតរបស់អ៊ីស្រាអែល និងកោះប្រជុំបន្ទាន់ជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលជុំវិញបញ្ហានេះផងដែរ។
សកម្មជនបារាំងជាច្រើនពិពណ៌នាថាអាជ្ញាធរអ៊ីស្រាអែលបានប្រើអំពើហិង្សាដ៏អាម៉ាស់មួយ ពេលពួកគេវិលត្រឡប់មកប្រទេសបារាំងវិញ នៅថ្ងៃទី២២ ខែឧសភា។
អ្នកវិលត្រឡប់មកវិញម្នាក់ថា ទាហានអ៊ីស្រាអែលបានលូកលាន់ និងទះកំផ្លៀងនាងក្នុងធុងងងឹតមួយ៕
តាំងពីមានព្រឹត្តិការណ៍ដ៏អាម៉ាស់របស់អ៊ីស្រាអែលលើសកម្មជនជុំវិញពិភពលោក និងដើរបង្កសង្រ្គាមមិនដាច់ថ្ងៃ ប្រទេសបារាំងរកមធ្យោបាយកាទូតនានា ដើម្បីដាក់ទណ្ឌកម្មនិងហាមឃាត់រដ្ឋាភិបាលអ៊ីស្រាអែលជាន់ទឹកដីបារាំង៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


