Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បន្តចុះអនុវត្តអនុក្រឹត្យ លេខ០៣របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់បទល្មើស Online Scam

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានបន្តចុះអនុវត្តអនុក្រឹត្យលេខ០៣របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់បទល្មើស Online Scams ក្នុងមូលដ្ឋានខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការដឹកនាំដោយលោកថេង សុថុល អភិបាលខណ្ឌ បានបន្តការចុះត្រួតពិនិត្យអគារជួលការស្នាក់នៅដ៏ធំមួយកន្លែងយីហោ ប៉ោលី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្របតាមអនុក្រឹត្យលេខ០៣របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត Online Scams។

លោក ណុប ផា អភិបាលរងខណ្ឌ៧មករា ឲ្យដឹងថា តំណាងឲ្យលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឲ្យដឹងថា ក្រោមការអនុវត្តតាមបទបញ្ជាដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌ ក្រោមការដឹកនាំដោយលោកអភិបាលខណ្ឌ តែងតែចុះត្រួតពិនិត្យជាប្រចាំ ទៅតាមបណ្តាទីតាំងផ្តល់ការស្នាក់នៅតូចធំនានាទាំងអស់ ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបោសសម្អាតដាច់ខាតលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយមិនអនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជន យកប្រទេសកម្ពុជា ជាជម្រកសម្រាប់ប្រព្រឹត្តិបទល្មើស Online Scams នេះនោះឡើយ ។

សូមបញ្ជាក់ថា ៖ ក្នុងករណីបើកម្លាំងអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា ម្ចាស់ទីតាំងផ្តល់ការស្នាក់នៅដល់ជនទាំងឡាយណាប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នោះអ្នកផ្តល់ការស្នាក់នៅនោះនឹងត្រូវទទួលរងការផាកពិន័យចំនួន៤លានរៀល ក្នុងជនល្មើសម្នាក់ ដោយមិនទាន់គិតពីទោសទណ្ឌដទៃផ្សេង ដែលមានចែងក្នុងច្បាប់ជាធរមាន៕ អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម