ព័ត៌មានជាតិ
ក្រសួងបរិស្ថានប្រារព្ធទិវាបរិស្ថានក្រោមប្រធានបទ៖ «សំណល់សូន្យ» បំផុសចលនាទុកដាក់សំណល់សំរាមឱ្យបានត្រឹមត្រូវ និងកែច្នៃសំរាមឡើងវិញ
ក្រសួងបរិស្ថាន បានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖ «សំណល់សូន្យ» ដើម្បីជំរុញការគ្រប់គ្រង និងការកែច្នៃសំរាមឡើងវិញ ក៏ដូចជាចូលរួមកាត់បន្ថយការប្រើប្រាស់ ការប្រើឡើងវិញ ការកែច្នៃសំណល់ និងការបដិសេធ ដើម្បីកាត់បន្ថយបរិមាណសំណល់ដែលត្រូវបោះចោលទៅទីលានចាក់សំរាមឱ្យបានជាអតិបរមា។ ទិវាបរិស្ថាន ដែលបានរៀបចំឡើងនៅទីស្ដីការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីបណ្តាអង្គទូតប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំនិងអ្នកតំណាងនៃក្រសួង ស្ថាប័នរដ្ឋ អង្គការដៃគូអភិវឌ្ឍ វិស័យឯកជន យុវជន និងសិស្សានុសិស្សប្រមាណ៤៦០នាក់។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ប្រធានបទសម្រាប់ពិធីទិវាបរិស្ថានជាតិឆ្នាំ២០២៦ ដែលផ្តោតលើ «សំណល់សូន្យ» ដោយសារមានការកត់សម្គាល់ឃើញថា បរិមាណសំណល់រឹង-សំណល់រាវ បានកើនឡើងជាលំដាប់។ ក្នុងបរិបទនេះ ការគ្រប់គ្រងសំណល់ឱ្យបានសមស្របទៅតាមលក្ខណៈបច្ចេកទេសមការកែច្នៃ និងប្រើប្រាស់ឡើងវិញសំដៅទទួលបាន «សំណល់សូន្យ» គឺជាកិច្ចការចាំបាច់។
រដ្ឋមន្ត្រីបរិស្ថាន បានបញ្ជាក់ថា សំណល់សូន្យ គឺការធ្វើយ៉ាងណាឱ្យមានបរិមាណសំណល់តិចបំផុត ដោយត្រូវអនុវត្តនូវគោលគំនិតសេដ្ឋកិច្ចចក្រា និងលើកទឹកចិត្តដល់ប្រជាជនអនុវត្តគោលការណ៍ ៤ក ឬ 4R ដែលមានន័យថា ការបដិសេធ ការកាត់បន្ថយការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ ដើម្បីកាត់បន្ថយបរិមាណសំណល់ឱ្យបានជាអប្បបរមា។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានបង្ហាញថា តាមរយៈយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» ថង់ប្លាស្ទិកចំនួន៨៣ភាគរយ ត្រូវបានកាត់បន្ថយការនាំចូល និងការផលិតនៅក្នុងប្រទេស ខណៈលទ្ធផលនៃយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន!» មានប្រជាពលរដ្ឋ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធជាង១៤លានអង្គ/នាក់ បានចូលរួមប្តេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក និងយុទ្ធនាការ «ផ្លូវជាតិ គ្មានសំណល់ប្លាស្ទិក» ទទួលបានជោគជ័យដោយចំនួនផ្លូវជាតិ៦៤ខ្សែ ស្មើនឹង៩៤,១២ភាគរយ នៃចំនួនផ្លូវជាតិសរុប៦៨ខ្សែ ត្រូវបានសម្អាត៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


