Connect with us

KPT+

គប្បីប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពកម្សាន្តមួយចំនួន ពេលទៅលេងតំបន់សមុទ្រ ក្នុងខែនេះ

បានផុស

នៅ

ក្នុងអំឡុងរដូវវស្សា ដែលជាពេលវេលាមានភ្លៀងធ្លាក់ជាញឹកញាប់ ខ្យល់ខ្លាំង និងរលកសមុទ្របោកបក់ធំៗ អ្នកទេសចរដែលមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់តំបន់ឆ្នេរសមុទ្រ និងកោះនានា គួរតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។

គប្បីប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពកម្សាន្តមួយចំនួន ពេលមានដំណើរកម្សាន្តនៅតំបន់សមុទ្រ ក្នុងខែនេះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែបើទោះបីជាស្ថានភាពអាកាសធាតុមិនសូវអំណោយផលក៏ដោយ ការកម្សាន្តនៅតំបន់សមុទ្រនៅតែអាចប្រព្រឹត្តទៅបាន ប្រសិនបើមានការតាមដានព័ត៌មានអាកាសធាតុ និងអនុវត្តវិធានការសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដូចខាងក្រោម៖

១. ពេលលេងទឹកសមុទ្រ ត្រូវគិតសុវត្ថិភាពជាអាទិភាព
ការលេងទឹកគួរតែធ្វើឡើងនៅពេលអាកាសធាតុល្អ និងរលកមានសភាពស្ងប់ស្ងាត់។ ក្នុងករណីមានភ្លៀង ខ្យល់ខ្លាំង ឬរលកធំៗ ទេសចរមិនគួរចុះលេងទឹកឡើយ ព្រោះអាចប្រឈមនឹងហានិភ័យលង់ទឹក ឬត្រូវចរន្តទឹកទាញចេញទៅកាន់តំបន់ជ្រៅ។

ជាមួយគ្នានេះ ក៏គួរពាក់អាវពោងសុវត្ថិភាព កុំចូលទៅកន្លែងជ្រៅ និងកុំលេងទឹក ហួសពីតំបន់សម្គាល់សុវត្ថិភាពដែលអាជ្ញាធរបានកំណត់។ ជាពិសេស មិនគួរមុជទឹកមើលជីវចម្រុះបាតសមុទ្រក្នុងពេលអាកាសធាតុមិនអំណោយផលនោះឡើយ។

២. ជិះទូកក្តោង ត្រូវពិនិត្យស្ថានភាពខ្យល់ជាមុន
សម្រាប់អ្នកចូលចិត្តកីឡា ឬសកម្មភាពកម្សាន្តដោយជិះទូកក្តោង កត្តាសំខាន់បំផុតគឺទិសដៅ និងកម្លាំងខ្យល់។ ខ្យល់ដែលមានទិសដៅថេរ និងកម្លាំងសមស្រប អាចជួយឱ្យការជិះទូកប្រព្រឹត្តទៅដោយសុវត្ថិភាព។ ផ្ទុយទៅវិញ ប្រសិនបើមានខ្យល់បក់ខ្លាំង ឬប្រែប្រួលភ្លាមៗ អាចបង្កគ្រោះថ្នាក់ដល់អ្នកជិះ និងធ្វើឱ្យទូកពិបាកគ្រប់គ្រង។ ដូច្នេះ ការត្រួតពិនិត្យការព្យាករណ៍អាកាសធាតុជាមុន គឺជារឿងចាំបាច់។

៣. ទៅកម្សាន្តតំបន់កោះ កុំមើលរំលងព័ត៌មានព្យាករណ៍អាកាសធាតុ
ការធ្វើដំណើរទៅកាន់តំបន់កោះក្នុងរដូវភ្លៀង អាចជួបប្រទះហានិភ័យពីភ្លៀងធ្លាក់ ខ្យល់ខ្លាំង និងរលកធំៗ ដែលអាចប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវទឹក។ ដូចនេះ ទេសចរគួរតែតាមដានសេចក្តីជូនដំណឹង និងព័ត៌មានព្យាករណ៍អាកាសធាតុពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជាប្រចាំ មុននឹងសម្រេចចិត្តធ្វើដំណើរ។

ពិតណាស់ការយកចិត្តទុកដាក់លើព័ត៌មានទាំងនេះ មិនត្រឹមតែជួយកាត់បន្ថយហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកអាចរៀបចំគម្រោងដំណើរកម្សាន្តបានកាន់តែមានសុវត្ថិភាព និងរលូនផងដែរ។

សរុបមក ការកម្សាន្តនៅតំបន់សមុទ្រក្នុងរដូវវស្សា នៅតែអាចផ្តល់ភាពសប្បាយរីករាយ និងបទពិសោធល្អៗបាន ប៉ុន្តែទាមទារឱ្យអ្នកទេសចរមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពតាមការណែនាំសុវត្ថិភាពជានិច្ច ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានដោយមិនបានរំពឹងទុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម